ភ្នំពេញ៖ កាន់តែពិសេស ហើយអស្ចារ្យជាងការប្រគំតន្ត្រីនាសប្តាហ៍កន្លងមក សម្រាប់សប្តាហ៍ទី១ នៃខែកក្កដានេះ កម្មវិធីប្រគំតន្ត្រី «Boostrong Music On Fire» នឹងស្វាគមន៍បេសកម្មខែថ្មី ដោយការបង្ហាញវត្តមានតារាចម្រៀងប្រុសស្រីទាំងខ្មែរ និងថៃច្រៀងរួមគ្នាអង្រួនឆាកកម្មវិធី ផ្តល់ជូននូវបទពិសោធន៍ថ្មី នៃការកម្សាន្តរីករាយឥតដែនកំណត់តែម្តង។ 

ភ្លេងក៏ពីរោះរណ្តំ ឯចម្រៀងក៏ទាន់សម័យ មានលាយឡំគ្នាចម្រុះចង្វាក់ គ្រប់រសជាតិ ទាំងបទខ្មែរ និងថៃ គឺជាបែបផែននៃកម្មវិធីកម្សាន្តថ្មីប្លែក កាន់តែទាក់ទាញ ហើយញាំងបរិយាកាសកម្មវីធីកាន់តែកក្រើកខ្លាំងជាងពេលមុនៗ ថែមមួយកម្រិតទៀត។ តារាក្នុងដួងចិត្តអ្នកគាំទ្រ ដែលនឹងចូលខ្លួនមកអង្រួនបេះដូងរបស់អ្នកទស្សនាគ្រប់គ្នាដល់ឆាកតន្ត្រី Boostrong នៅឯស្ថានីយទូរទស្សន៍ PNN ព្រែកព្នៅនាសប្តាហ៍នេះមានដូចជា កញ្ញា ប៉ាច់ គីមមួយ លោក វង្ស តារារតនា កញ្ញា វីអាយ វីវាយ កញ្ញា បេប៊ី និងតារាចម្រៀងថៃ គឺកញ្ញា Wonderframe ថែមទៀត។

កម្មវិធីប្រគំតន្ត្រី «Boostrong Music On Fire Concert»

ចង់ដឹងទេ តើជំនួបរវាងតារាចម្រៀងខ្មែរ និងថៃ អាចធ្វើឱ្យអ្នកមកចូលរួមទស្សនាកម្មវីធីផ្ទាល់រីកបេះដូងធំប៉ុណ្ណា? រំភើបហើយញាប់ញ័រចិត្តកម្រិតណា? សប្បាយ ហើយអស្ចារ្យយ៉ាងណា? សូមកុំភ្លេចចូលរួមស្រែកហ៊ោកញ្ជ្រៀវពេញមួយទំហឹងតាមចង្វាក់ភ្លេងសម័យទំនើបនៅឆាកតន្ត្រី «Boostrong Music On Fire Concert» នៅឯស្ទូឌីយ៉ូ PNN ព្រែកព្នៅ នាថ្ងៃសៅរ៍ ទី០៦ ខែកក្កដា នេះទាំងអស់គ្នាណា៎។

កម្មវិធីប្រគំតន្ត្រីបែបទំនើបឈានមុខគេនេះ នាំមកជូនជាពិសេសផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំងឈ្នះពានរង្វាន់កម្រិតពិភពលោក២០១៩ Boostrong។ ផ្សាយផ្ទាល់នាថ្ងៃសៅរ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៩លើកញ្ចក់ទូរស្សន៍ PNN ចាប់ពីវេលាម៉ោង ៤ៈ៣០ នាទីល្ងាចតទៅ ហើយអ្នកគាំទ្រទាំងអស់អាចចូលរួមទស្សនាដោយសេរីនៅស្ទូឌីយ៉ូ PNN ព្រែកព្នៅបានថែមទៀត៕

ទស្សនារូបភាពខាងក្រោម៖

លោក វង្ស តារារតនា និងកញ្ញា បេប៊ី
កញ្ញា វីអាយ វីវាយ និងកញ្ញា ប៉ាច់ គីមមួយ
តារាចម្រៀងថៃកញ្ញា Wonderframe

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]