ថៃ៖ កញ្ញា ផន ស្រីខួច ដែលជាតារាចម្រៀងស្រី ប្រចាំផលិតក្មហង្សមាស បានឆាប យកបះដូង ប្រិយមិត្តបាន តាមរយៈទឹកដមសម្លេងពីរោះ ក្រអួនក្រអៅ និងរូបសម្រស់ស្រស់ស្អាត ពីធម្មជាតិរបស់នាងផងដែរ។

មួយរយៈនេះ ស្រីខួច បានធ្វើឲ្យហ្វេនៗ ចាប់អារម្មណ៍យ៉ាងខ្លាំង អំពីរូបសម្ភស្សដ៏ស្អាតប្លែក ថែមទាំង បានផ្លាស់ប្ដូរ ស្ទាយ៍តុបតែងខ្លួន តាមបែបយុវវ័យ មើលសឹងតែមិនស្គាល់តែម្ដង ដែលខុសគ្នា ពីពេលដែលនាង បានប្រលូកក្នុងវិស័យនេះដំបូងៗ។

ម្យ៉ាងទៀត គេសង្កេតឃើញថា ផន ស្រីខួច មានភាពមមាញឹក ជាមួយអាជីពជាតារាចម្រៀងរបស់នាង សឹងតែរកពេល ដកឃ្លាមិនចង់រួច និងកម្របង្ហាញពី ដំណើរកម្សាន្ត ទៅក្រៅប្រទេស ដូចតារាដ៏ទៃនោះឡើយ។

ប៉ុន្តែ ស្ងាត់ៗស្រាប់តែ តារាស្រីមុខស្រស់ ថ្ពាល់ខួចរូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក នៅក្នុងគណនីហ្វេសប៊ុក បង្ហាញពីដំណើរកម្សាន្ត លើទឹកដីប្រទេសថៃ តែម្ដង។ ជាពិសេស រាល់រូបភាពទាំងនោះ គេឃើញថា ស្រីខួច បានលេងស្ទាយ៍ក្នុងសម្លៀកបំពាក់យ៉ាងសុភាពសាមញ្ញ សាកសមទៅនឹងបរិយាកាស ព្រៃភ្នំ ដ៏ស្រស់ត្រកាល អមដោយស្ទាយ៍ថតរូបយ៉ាងទាក់ទាញ​ ដែលមើលទៅស្រស់ស្អាតសមសួន ជានារីខ្មែរ យ៉ាងខ្លាំង ។ 

ជាពិសេស គ្រាន់តែ ផន ស្រីខួច បង្ហោះរូបភាពទាំងនោះ មិនទាន់បានប៉ុន្មានផង ត្រូវបានហ្វេនៗ ចុចឡាក និងបញ្ចេញមតិសរសើរ ពីសម្រស់ដ៏ស្អាត និងស្ទាយ៍ថតរបស់នាង ជាមួយនឹងទេសភាពដ៏ស្រស់ថ្លា យ៉ាងច្រើនទៀតផង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ផន ស្រីខួច
ផន ស្រីខួច
ផន ស្រីខួច
ផន ស្រីខួច នៅប្រទេសថៃ
ផន ស្រីខួច នៅប្រទេសថៃ
ផន ស្រីខួច នៅប្រទេសថៃ
ផន ស្រីខួច នៅប្រទេសថៃ
ផន ស្រីខួច នៅប្រទេសថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ផន ស្រីខួច