ភ្នំពេញ៖ តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព កញ្ញា ពៅ លីដា តែងតែធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរដល់នាងគ្រប់គ្នា ដែលមិនត្រឹមតែមានសមត្ថភាពល្អ នៅក្នុងការសម្តែងនោះទេ ក៏ប៉ុន្តែនាងក៏មានរូបសម្រស់ស្អាត យ៉ាងគួរឲ្យសរសើរ។

យ៉ាងណាមិញ បើងាកមកមើលសម្រស់ របស់ម្តាយតារារូបនេះវិញ ប្រិយមិត្តជាច្រើនពិតជាលាន់មាត់សរសើរគ្រប់គ្នា ក្រោយនាងបានធ្វើការបង្ហើប ជាមួយនឹងរូបភាពជាច្រើនសន្លឹកជាមួយម្តាយ កាលពីពេលថ្មីៗនេះ។

ដោយក្នុងនោះឃើញថា ម្តាយរបស់នាង ទោះបីជាមានវ័យច្រើនយ៉ាងណាក្តី ក៏ប៉ុន្តែរូបសម្រស់នៅតែស្អាត មិនថាការតែងខ្លួន មើលទៅពិតជាស្រស់ស្អាត សាកសមតែម្តង។ លើសពីនេះទៅទៀត នាង តែងតែផ្តល់នូវក្តីស្រលាញ់ ក៏ដូចជាភាពកក់ក្តៅសម្រាប់អ្នកម្តាយជាទីស្រលាញ់យ៉ាងគួរឲ្យសរសើរផងដែរ។

ទន្ទឹមនឹងរូបសម្រស់ ក៏ដូចជាសកម្មភាពដ៏ពោរពេញ ដោយក្តីស្រលាញ់របស់តារារូបនេះ និងម្តាយ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ពិតជាពេញចិត្ត បូករួមនឹងការសរសើរដល់ម្តាយនាង ដែលទោះបីជាមានវ័យច្រើនបែបណា ក៏ប៉ុន្តែសម្រស់នៅតែស្រស់ស្អាត មិនចាញ់ក្មេងៗនោះទេ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ពៅ លីដា
ពៅ លីដា
ម្តាយរបស់ ពៅ លីដា
ម្តាយរបស់ ពៅ លីដា
ម្តាយរបស់ ពៅ លីដា
ម្តាយរបស់ ពៅ លីដា
ម្តាយរបស់ ពៅ លីដា
ពៅ លីដា និងគ្រួសារ
ពៅ លីដា និងគ្រួសារ
ពៅ លីដា និងគ្រួសារ
ពៅ លីដា និងម្តាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពៅ លីដា