កូរ៉េខាងត្បូង៖ នៅចាំបានទេ? ក្រុមចម្រៀងនារីដ៏ល្បី4MINUTE ដែលមានសមាជិក៥នាក់ ដែល​បង្ហាញ​ខ្លួន​ដំបូង​ក្នុង​ផលិតកម្ម Cube Entertainment តែគួរឲ្យសោកស្តាយដោយសារតែ មានបញ្ហាក្នុងការចុះកុងត្រាថ្មី ជាមួយផលិតកម្មពួកគេ ក៏ត្រូវបានរំសាយក្រុមក្នុងអំឡុងឆ្នាំ២០១៦តែម្តង។

ក្រោយមកសមាជិកខ្លះ ក្នុងក្រុមក៏ហាក់ដូចជាអវត្តមាន​ ពីក្នុងវិស័យ​សិល្បះមួយរយះធំ។ ក៏ប៉ុន្តែកាល​ពី​ពេលថ្មីៗនេះ​ គេ​សង្កេត​ឃើញ​វត្តមាន​ អតីតសមាជិកក្រុម​"4MINUTE" Jiyoon បានបង្ហាញខ្លួនជាថ្មី ក្នុងកម្មវិធីទូរទស្សន៍មួយក្នុងវគ្គ ”Video Star” នៅក្នុងកម្មវិធីនោះJiyoon បានសារភាពពីប្រវត្តិស្នេហ៍ដ៏ឈឺចាប់របស់ខ្លួន​ថា នាងធ្លាប់ត្រូវបានអតីតមិត្តប្រុស ដែលជាតារាមួយរូបដែលនោះបានបោកប្រាស់។

Jiyoon បានលើកឡើងថា «កាលនោះខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់។ ហើយរឿងនេះបានកើតឡើងក្នុងអំឡុងពេល ដែលខ្ញុំចេញសម្តែងដំបូងក្នុង​ក្រុម4MINUTE ។ ពេលនោះខ្ញុំនៅក្មេងនៅឡើយ»។  

យ៉ាងណាមិញ Jiyoon បាននិយាយថា នាងបានរៀងចាលហើយ នឹងមិនធ្វើការណាត់ជួបជាមួយដៃគូជាតារាទៀតនោះទេ​ បន្ទាប់ពីកើតមានរឿងឈឺចាប់បែបនោះហើយមក​៕ 

ចង់ដឹងយ៉ាងណានោះសូមចូលទៅទស្សនាវីដេអូដូចខាងក្រោម៖

Jeon Jiyoon
សមាជិកក្រុម4minute
Jeon Jiyoon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]