តាមប្រភពព័ត៌មានចិនបានអោយដឹងថា មានកូនប្រុសអាយុ ២៣ ឆ្នាំម្នាក់បានចាក់ម្តាយរបស់ខ្លួនចំនួន ៩ កាំបិត ព្រោះខឹងទារលុយមិនបានដូចចិត្ត។ តាមសម្តីសក្សីបានអោយដឹងថា ដំបូងម្តាយរបស់គេបានមកទទួលគេ នៅឯអាកាសយានដ្ឋាន បន្ទាប់ពីពួកគេទាំងពីរ ជួបគ្នាហើយ កូនប្រុសម្នាក់នោះក៏បាន ស្រែកសុំលុយម្តាយរបស់គេ ដោយសារតែគ្មានលុយហើយខ្មាសគេ ផងនោះទើបម្តាយរបស់គេមិនបានអោយនោះទេ បន្ទាប់មកស្រាប់តែគេបាន ដកកំាបិតសស្ញាច ប្រវែងប្រហែល ២ តឹក មកចាក់ម្តាយរបស់គេចំនួន ៩ កាំបិតផ្ទួនតែម្តង។ តាមសម្តីរបស់សាច់ញាតិ ជនរងគ្រោះបានអោយដឹងថា កូនប្រុសម្នាក់នោះគឺជាមនុស្សញៀនថ្នាំ ម្តាយរបស់គេបានសន្សំលុយ បញ្ចូនគេអោយទៅ រៀននៅឯប្រទេសជប៉ុន អស់រយៈពេល ៥​ ឆ្នាំហើយ មួយថ្ងៃៗ គាត់នឹងកូនប្រុសរបស់គាត់ណាស់ ព្រោះគេគឺជាកូនប្រុសតែមួយរបស់គាត់ មិននឹកស្មានថា ថ្ងៃដែលគេមកដល់ បែរជាអោយរង្វាន់ម្តាយរបស់ខ្លួន បែបនេះ ទៅវិញ។ គួរបញ្ជាក់ផងដែរថា កូនប្រុសម្នាក់នោះមិនបានរួចខ្លួន ទៅណាទេ ព្រោះត្រូវប៉ូលិសក្របួចជាប់ ដើម្បីយកទៅ ផ្តន្ទាទោសទៅតាមផ្លូវច្បាប់ រីឯម្តាយ វិញគ្មានអ្នកណាជួយទេ មានតែបុរសជនជាតិអាមេរិចកាំងម្នាក់បានជួយឃាត់ ឈាមនិង​ ហៅរថយន្តសង្គ្រោះតែប៉ុន្នោះ។

ដោយ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងណាចំពោះបុរសដែលបានជួយម្តាយដ៏កំសត់ម្នាក់នេះ ?

សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]