ភ្នំពេញ៖ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គម មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោយពេលឃើញ គណនីហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងប្រុស លោក ឆាយ វីរៈយុទ្ធ និងតារាចម្រៀងស្រី ក្នុងទ្រនំតែមួយ កញ្ញា សុខ ពិសី បានបង្ហោះរូបភាពជាច្រើនធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើល ជាមួយនឹងសកម្មភាពចំនួនក្នុងបទចម្រៀងថ្មីរបស់ខ្លួន។

ក្នុងនោះផងដែរបើ ផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថា លោក ឆាយ វីរៈយុទ្ធ និងតារាចម្រៀងស្រីកញ្ញា សុខ ពិសី ដែលជាតារាចម្រៀងដូចគ្នានោះ បានបង្ហាញពីទិដ្ឋភាព ជាមួយនឹងការគ្រងសម្លៀកបំពាក់ ប្រពៃណីរបស់ខ្លួន ធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ខ្លាំងមែនទែន។

តែអ្វីដែលធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួន មានការចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះគឺ សម្រស់ របស់លោក ឆាយ វីរៈយុទ្ធ និង កញ្ញា សុខ ពិសី ក្នុងសម្លៀកបំពាក់បុរាណ អមទៅដោយផ្ទះសេដ្ឋី និងតារាប្រុស ស្រីជាច្រើនដួងទៀតនោះ មើលទៅពិតជាប្លែកភ្នែកខ្លាំង។

យ៉ាងណាមិញ នេះ តារាប្រុស ស្រីទាំងពីរដួងនេះ ក៏ទទួលពាក្យសរសើរថាស្អាតពីសំណាក់ទស្សនិកជន មិនដាច់ពីមាត់នោះទេ ពេលគ្រងឈុតយ៉ាងដូច្នេះ៕

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖

ឆាយ វីរៈយុទ្ធ និង សុខ ពិសី
ឆាយ វីរៈយុទ្ធ និង សុខ ពិសី
ឆាយ វីរៈយុទ្ធ និង សុខ ពិសី
ឆាយ វីរៈយុទ្ធ
សុខ ពិសី
ឆាយ វីរៈយុទ្ធ
សុខ ពិសី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី