ភ្នំពេញ៖ តារាសម្តែងស្រីដ៏ពោរពេញដោយសមត្ថភាពកញ្ញាវ៉ាង ស្រីណូ បច្ចុប្បន្នឃើញថានាងហាក់ដូចជាស្ងាត់ជាមួយនឹងការងារសិល្បៈ ចេញថតរឿងមិនសូវជាមានដូចមុន ក៏ប៉ុន្តែប្រជាប្រិយភាព និងជីវិតឯកជនរបស់នាង ក៏កាន់តែហាយសូរខ្លាំងឡើង គួរឲ្យកត់សម្គាល់។

ខណៈពេលដែលស្ងាត់ជាមួយនឹងការងារសិល្បៈមួយរយៈ ពេលនេះក៏ស្រាប់តែលេចមុខនាងសារជាថ្មីម្តងទៀត ដែលកំពុងតែមានសន្ទុះខ្លាំងនៅក្នុងការថតម៉ូតសម្អាងការ និងមានហាងឆេងមិនធម្មតានោះទេ។

អ្វីដែលកាន់តែពិសេសនោះគឺសម្រស់របស់នាងក៏កាន់តែស្រស់ស្អាត ខ្លាំងឡើងនៅក្នុងការថតម៉ូតឈុតប្រពៃណីពណ៌ផ្កាឈូក យ៉ាងសមសួនគួរឲ្យចាប់អារម្មណ៍ ស្របពេលដែលវ័យកាន់តែច្រើនយ៉ាងណាក្តី តែសម្រស់នៅតែលេចធ្លោដដែល។

រាល់រូបភាពក៏ដូចជាសកម្មភាពទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនក៏បាននាំគ្នាសរសើរដល់នាងគ្រប់គ្នា ដែលមានសម្រស់ស្រស់ស្អាតស្ទើរគ្រប់ពេល ជាពិសេសនៅពេលដែលគ្រងក្នុងសម្លៀកបំពាក់បែបប្រពៃណីយ៉ាងដូច្នោះតែម្តង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

វ៉ាង ស្រីណូ
វ៉ាង ស្រីណូ
វ៉ាង ស្រីណូ
វ៉ាង ស្រីណូ ថតម៉ូដែលជាថ្មី
វ៉ាង ស្រីណូ ថតម៉ូដែលជាថ្មី
វ៉ាង ស្រីណូ ថតម៉ូដែលជាថ្មី
វ៉ាង ស្រីណូ ថតម៉ូដែលជាថ្មី
វ៉ាង ស្រីណូ ថតម៉ូដែលជាថ្មី
វ៉ាង ស្រីណូ ថតម៉ូដែលជាថ្មី
វ៉ាង ស្រីណូ ថតម៉ូដែលជាថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាង ស្រីណូ