ភ្នំពេញ៖ បច្ចុប្បន្ននេះ ឃើញថាតារាកំប្លែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាងស្រីអ៊ីត កាន់តែមានសន្ទុះខ្លាំងនៅក្នុងការគាំទ្រ ចំណែកឯរូបសម្រស់ក៏ស្រស់ថ្លា ខ្លាំងឡើងគួរឲ្យសរសើរ មិនថាមុខមាត់ក៏ដូចជាការតែងខ្លួននោះទេ។

ស្របពេលដែលការងារសិល្បៈកាន់តែអំណោយផល ឃើញថាជីវិតរបស់តារារូបនេះ ក៏ប្រែជាល្អប្រសើរជាងមុនគួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពេញចិត្ត និងសរសើរដល់ការខិតខំប្រឹងប្រែទាំងយប់ទាំងថ្ងៃ របស់នាងស្ទើរគ្រប់ពេលតែម្តង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាកំប្លែងស្រីរូបនេះ ក៏បានធ្វើការបង្ហាញនូវគ្រឿងអលង្ការយ៉ាងធំៗរបស់ខ្លួន ដែលមានតម្លៃយ៉ាងថ្លៃៗ បង្ហាញទៅកាន់អ្នកគាំទ្រ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើនភ្ញាកផ្អើល និងរំភើបចំពោះបំណងប្រាថ្នារបស់នាងតែម្តង។

ទន្ទឹមនឹងភាពជោគជ័យមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរដល់នាង ដែលមានការខិតខំប្រឹងប្រែងខ្ពស់នៅក្នុងការងារសិល្បៈ ទិញអ្វីដែលខ្លួនស្រលាញ់ ដូចជាគ្រឿងអលង្ការថ្លៃៗទាំងនេះយ៉ាងដូច្នោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

តារាកំប្លែងស្រីអ៊ីត
តារាកំប្លែងស្រីអ៊ីត
តារាកំប្លែងស្រីអ៊ីត
តារាកំប្លែងស្រីអ៊ីត
គ្រឿងអលង្ការរបស់តារាកំប្លែងស្រីអ៊ីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីត