អាមេរិក៖ គ្រប់គ្នាប្រាកដជាបានស្គាល់ច្បាស់ រួចមកហើយតារាស្រីដែលឈ្មោះល្បីក្នុងបណ្តាញសង្គម Kylie Jenner ដែលនាងជាអ្នកជំនួញស្រី ដ៏ជោគជ័យខ្លាំងម្នាក់។ សព្វថ្ងៃ Kylie ក៏ជាម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាងដ៏​ល្បី​ម៉ាក Kylie Cosmetics ផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពី២០០៧ Kylie ធ្លាប់បានបង្ហាញខ្លួន ម្តងក្នុងកម្មវិធីទូរទស្សន៍មួយ ដែលមានឈ្មោះថា Keeping Up with the Kardashians ជាកម្មវិធីបង្ហាញពីការរស់នៅ ប្រចាំថ្ងៃរបស់ត្រកូល Jenner ដែលមានភាពឡូយឆាយ និងអស្ចារ្យខ្លាំង។ ហើយជាការប្រាថ្នារបស់មនុស្សជាច្រើន ដែលចង់បានជីវិតដូចជានាង។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ទៅទៀតនោះ​គឺ​ ក្នុងពេលថ្មីៗនេះ Kylie Jenner បានបង្ហោះរូបមួយសន្លឹក លើបណ្តាញសង្គមInstagram របស់ខ្លួនជាមួយនឹងសម្លៀកបំពាក់​ឈុត​ប៊ីគីនីយ៉ាងស៊ិចស៊ី ស្រឡូនស្អាត មិនសមអ្នកមានកូនសោះ។​ ហើយការបង្ហាញនោះ សម្រាប់ជាការរំលឹកដល់អ្នកគាំទ្រផលិតផល Kylie Cosmetics ថាផលិតផលថ្មីរបស់នាងនារដូវក្តៅ នឹងត្រៀម​ដាក់សម្ពោធលក់នាដើមខែកក្កដា ទី១០ ខាងមុខនេះហើយ៕

ខាងក្រោមនេះជារូបរបស់ Kylie Jenner សម្រាប់ការpromoteផលិតផលថ្មីរបស់នាង៖ 

Kylie Jenner
Kim& Kylie Jenner
Kylie Jenner Halloween collection
Kylie Cosmetics
រូបភាពដែលKylie Jennerបានបង្ហោះលើInstagram

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]