អៀរឡង់៖ នៅសាលាបឋមសិក្សាមួយកន្លែង នៅក្នុងប្រទេសអៀរឡង់ និងចាប់ផ្ដើមមានច្បាប់អនុញ្ញាតឲ្យសិស្សប្រុសស្លៀកសំពត់ នៅខែកញ្ញាខាងមុខនេះ។

តាមប្រភពបានឲ្យដឹងថា បឋមសិក្សា Saint Brigids National School មានទីតាំងនៅទីក្រុង Dublin ក្នុងប្រទេសអៀរឡង់ នឹងអនុញ្ញាតឲ្យសិស្សប្រុសស្លៀកសំពត់ ក្រោយពីមានការស្នើសុំពីក្រុមប្រឹក្សា។ លើសពីនេះទៅទៀត ខាងសាលានឹងមិនមានផ្អាកសញ្ញាភេទនៅចំពីមុខទ្វារបន្ទប់ទឹកសំរាប់សិស្សប្រុសឬសិស្សស្រីនោះទេ គឺពួកគេអាចប្រើប្រាស់រួមគ្នាបាន។  

សាលាបឋមថា Saint Brigids National School

ច្បាប់ថ្មីរបស់សាលាមួយនេះ ក្រុមការងារក្នុងសាលាសង្ឃឹមថា ធ្វើបែបនេះសិស្សទាំងអស់អាចស្លៀកពាក់ឯកសណ្ឋានដោយមិនមានភាពតានតឹងរវាងភេទ។

អ្នកស្រី Marie Costello ដែលជានាយកសាលាបាននិយាយថា «ក្មេងស្រីអាចស្លៀកខោបាន ដូច្នេះក្មេងប្រុសក៏អាចស្លៀកសំពត់បានដូចគ្នា។ មានក្មេងមួយចំនួនមិនដឹងច្បាស់អំពីអត្តសញ្ញាណភេទពីធម្មជាតិរបស់ខ្លួន ដូច្នេះទើបបង្កើតឲ្យមានច្បាប់នេះឡើង។ អ្វីដែលសំខាន់នោះគឺធ្វើបែបនេះឲ្យពួកគេមានសេរីភាពក្នុងការស្លៀកពាក់។ ចាប់ពីខែកញ្ញាខាងមុខនេះ ខាងសាលានឹងចាប់ផ្តើមអនុញ្ញាតឲ្យសិស្សស្រីស្លៀកខោ និងសិស្សប្រុសអាចស្លៀកសំពត់បាន ទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ។»

ប្រធានម្នាក់ក្នុងសាលាបានឲ្យដឹងទៀតថា ចំពោះច្បាប់សាលាថ្មីមួយនេះ មានការយល់ស្របពីក្រុមគ្រួសារសិស្សនិងបានទទួលការស្ងើចសរសើរយ៉ាងច្រើនទៀតផង៕

ប្រភេទសំពត់ដែលសិស្សប្រុសអាចស្លៀកបាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]