បរទេស៖ អ្នករាល់គ្នាភាគច្រើនប្រាកដជាចាំបានហើយថា កាលពីមុនតារាល្បីៗជាច្រើនដួងនាំគ្នាធ្វើ ALS Ice Bucket Challenge ដើម្បីរៃអង្គាសប្រាក់សម្រាប់អ្នកកើតជំងឺ ALS។ ក្រោយមកទៀត ក៏មាន Challenge បោះដបទឹកសុទ្ធឱ្យឈរត្រង់ កុំឱ្យរលំជាហូរហែមក។ ឥឡូវនេះ Challenge ថ្មីកំពុងតែល្បីផ្ទុះពេញអ៊ីនធើណេត ក្រោយតារាល្បីៗជាច្រើនដួងនាំគ្នា Challenge ទាត់គម្របដបវិញម្តង។

យោងតាមប្រភពបានឱ្យដឹងថា អ្នកដែលចូលរួមលេង Challenge ឬការប្រកួតនេះ តម្រូវឱ្យពួកគេទាត់គម្របដបឱ្យចេញពីដប ដោយមិនមែនទាត់ដបនោះទេ។

យោងតាមប្រភព The New York Times បានឱ្យដឹងថា ជាក់ស្តែងគម្របដបនោះត្រូវបានមួលរួចជាស្រេច ហើយត្រូវបានមនុស្សម្នាក់កាន់ដបនោះរួចទៅហើយ ប៉ុន្តែក៏ទាមទារឱ្យអ្នកដែលទាត់នោះមានជំនាញក្នុងការទាត់ផងដែរ ទើបតែទាត់គម្របដបនោះជ្រុះ។

យ៉ាងណាមិញ យើងពុំទាន់ដឹងច្បាស់ថា តើអ្នកណាគឺជាអ្នកចាប់ផ្តើម Challenge នេះមុនដំបូងគេនោះទេ ប៉ុន្តែក្នុងនោះយើងសង្កេតឃើញថា មានតារាល្បីៗជាច្រើនសុទ្ធតែចូលរួមលេង Challenge នេះ ក្នុងនោះរួមមាន លោក Jason Statham លោក John Mayer លោក Donnie Yen និងតារាល្បីៗជាច្រើនដួងផ្សេងទៀត៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]