ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹកហើយថា រាល់ការដឹកនាំក៏ដូចជាសាច់រឿងដែលលោក ឃុន ធារិទ្ធ ហៅRith Omega ជាអ្នកដឹកនាំប្រចាំផលិតកម្មថោន តែងតែបង្ហាញនូវស្នាដៃថតMVដែលមានអត្ថន័យ និងការសម្តែងយ៉ាងគួរឲ្យសរសើរតែម្តង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ បណ្តាអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយលោកបានធ្វើការបង្ហើបនូវ គម្រោងផលិតរឿងភាគដ៏ល្បី F4 បើសិនជាទទួលបានការគាំទ្រខ្លាំង នៅលើបណ្តាញសង្គមហ្វេសប៊ុក។

ទន្ទឹមនឹងនេះដែលលោកក៏បានបង្ហាញនូវតួអង្គ៥នាក់ ដែលសុទ្ធតែមានរូបសម្រស់ស្អាតៗ បូករួមនឹងសមត្ថភាពនៅក្នុងការសម្តែងរបស់ពួកគេក៏ល្អផងដែរនោះ។ ដោយក្នុងនោះមានដូចជា នែប ព្រំរិទ្ធិកា = តួស្រី (សាន់ឆាយ) Poahong Hay  = តាវ មីងសឺ  វី យ៉ារ៉ូ=គួ ចាលឺយ ជាលាង ឆេ=ស៊ីមីន Sinh=មី ជូ។

ក្រោយពីបានឃើញបែបនេះ បណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត យ៉ាងខ្លាំងព្រោះថាសមត្ថភាព ក៏ដូចជារូបសម្រស់របស់ពួកគេ មើលទៅពិតជាសាកសមជាមួយនឹងតួអង្គដែលដាក់ទាំងនេះតែម្តង មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះក៏មានការស៊ែរតៗគ្នាពេញបណ្តាញសង្គមផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ 

នែប ព្រំរិទ្ធិកា = តួស្រី​ (សាន់ឆាយ)
Poahong Hay = តាវ មីងសឺ
វី យ៉ារ៉ូ=គួ ចាលឺយ
ជាលាង ឆេ=ស៊ីមីន
Sinh=មី ជូ
រឿងF4 ពីបណ្តាប្រទេសដទៃ
រឿងF4 ពីបណ្តាប្រទេសដទៃ
រឿងF4 ពីបណ្តាប្រទេសដទៃ
រឿងF4 ពីបណ្តាប្រទេសដទៃ
រឿងF4 ពីបណ្តាប្រទេសដទៃ
រឿងF4 ពីបណ្តាប្រទេសដទៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វី យ៉ារ៉ូ