ការ​ពុល​អាច​កើត​ឡើង​ដោយ​សារ​ការ​លេប ហិត ប៉ះ ឬ​ចាក់​ថ្នាំ​ពេទ្យ ធាតុ​គីមី ជាតិ​ពិស ឬ​ឧស្ម័ន​ណា​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​របួស​ ឬ​ ​ស្លាប់។ សារធាតុ​ខ្លះ ដូច​ជា ថ្នាំ​ពេទ្យ និង​ឧស្ម័ន​កាបូន​ម៉ូណូ​អុក​ស៊ីត​ ជា​ដើម គឺ​សុទ្ធ​តែ​អាច​បង្ក​គ្រោះ​ថ្នាក់​​បើ​ប្រើ​ក្នុង​កម្រិត​ ឬ​កំហាប់​ខ្ពស់។ សារធាតុ​ផ្សេង​ទៀត​ដូច​ជា​ទឹក​ជូត​សម្អាត​ជាដើម គឺ​ពុល​នៅ​ពេល​ដែល​ផឹក​​​ចូល។ កុមារ​គឺ​ជា​អ្នក​ងាយ​រង​គ្រោះ​នឹង​ការ​ពុល​ជាង​គេ ទោះ​បី​បរិមាណ​សារធាតុ​គីមី ឬ​ក៏​ថ្នាំ តិច​តួច​ក៏​ដោយ។

១- ត្រូវ​ព្យាបាល​ជន​រង​គ្រោះ​ដែល​ពុល ដោយ​ផ្អែក​លើ​​
-សញ្ញារបស់​អ្នក​ជំងឺ
-អាយុ​របស់​អ្នក​ជំងឺ
-ជា​ការ​ល្អ បើ​អាច​ដឹង​ពី​ប្រភេទ និង​កម្រិត​របស់​សារធាតុ​ដែល​នាំ​ឲ្យ​ពុល
​​បើ​អ្នក​ព្រួយ​បារម្ភ​ថា​មាន​សារធាតុ​ណាមួយ​ដែល​នាំ​ឲ្យ​ពុល សូម​ប្រាប់​ទៅ​អាជ្ញាធរ​គ្រប់​គ្រង​ភ្លាម ដើម្បី​ធ្វើ​ការ​ស្រាវ​ជ្រាវ។

២- ពេល​ណា​ដែល​គិត​ថា​ពុល
ការ​ពុល​អាច​ភ្ញោច​ឲ្យ​មាន​បញ្ហា​មួយ​ចំនួន ដូច​ជា ប្រកាច់ ពុល​ស្រា ដាច់​សរសៃ​ឈាម​ខួរ​ក្បាល និង​បញ្ហា​បញ្ចេញ​អ័រម៉ូន អាំងស៊ុយលីន (Insulin response)។ សញ្ញា និង​រោគ​សញ្ញានៃ​ការ​ពុលរួម​មាន៖
-ក្អួត
-មាន​បញ្ហា​ដង្ហើម
-ងងុយ​គេង
-វង្វេង​វង្វាន់ ឬ​បញ្ហា​ផ្លូវ​ចិត្ត​ផ្សេង​ទៀត
-ក្រហាយ ឬ​ឡើង​ក្រហម នៅ​ជុំវិញ​មាត់ និង​បបូរ​មាត់
-ក្លិន​ដង្ហើម​ធុំ​ក្លិន​សារធាតុ​គីមី ដូច​ជា​ប្រេង​សាំង ឬថ្នាំ​លាប​ផ្ទះ
បើ​គិត​ថា​ជា​ករណី​ពុលត្រូវ​រក​មើល​ភស្តុតាង​ជុំវិញដូច​ជា កំប៉ុង​ថ្នាំ ឬ​សម្បក​ថ្នាំ​ទទេ ថ្នាំ​ដែល​ខ្ចាយ​លើ​ដី កន្លែង​ដែល​ឆេះ ស្នាម​ប្រឡាក់ និង​ក្លិន នៅ​លើ​ខ្លួន​ឬ​នៅ​ជុំ​វិញ​ជន​រងគ្រោះ។ ចំពោះ​ក្មេង ត្រូវ​ពិនិត្យ​បន្ថែម​ ក្រែង​គេលាប​ ឬ​បិតថ្នាំ​ពេទ្យ​អ្វី​មួយ ឬ​លេប​របស់​អីមួយ​ដែល​បណ្ដាល​ឲ្យ​ពុល។

៣- ពេល​ណា​ដែល​ត្រូវ​រក​ជំនួយ?
ត្រូវ​ហៅ​លេខ​សង្គ្រោះ​បន្ទាន់​ភ្លាម (119) ប្រសិន​បើ​ជន​រង​គ្រោះ​មាន​អាការ៖
-ងងុយ ឬ​បាត់​ស្មារតី
-មាន​បញ្ហា​ដង្ហើម ឬ​មិន​ដក​ដង្ហើម
-មិន​អាច​គ្រប់​គ្រង​អារម្មណ៍ ឬ​ជ្រួល​ច្រាល​ខ្លាំង
-ប្រកាច់
-ជា​ការ​ល្អ បើ​ដឹង​ថា​ជន​រង​គ្រោះ​លេប​ថ្នាំ ឬ​សារធាតុ​អ្វី​មួយ លើស​កម្រិត ដោយ​មាន​បំណង ឬ​ដោយ​ចៃដន្យ (ក្នុង​ស្ថាន​ភាព​ដូច​នេះ ការ​ពុល អាច​បណ្ដាល​មក​ពី​ប្រើ​កម្រិត​ច្រើន ហើយ​ជា​ញឹក​ញាប់​គឺ​ប្រើ​ជាមួយ​ស្រា)។

ត្រូវ​ហៅ​ទៅ​អាជ្ញាធរ​ក្នុង​ករណី​ដែល៖
-ជន​រង​គ្រោះ​មាន​ស្ថាន​ភាព​នឹង​នរ និង​មិន​មាន​ចេញ​សញ្ញា​
-ជន​រង​គ្រោះ​ត្រូវ​បញ្ជូន​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់​ក្នុង​តំបន់
ត្រូវ​ពន្យល់​ប្រាប់​ពី​រោគ​សញ្ញា​របស់​ជន​រង​គ្រោះ អាយុ ទម្ងន់ ថ្នាំ​ផ្សេងៗ ដែល​គាត់​ប្រើ និង​ព័ត៌មាន​ដែល​អ្នក​ដឹង​ពី​ហេតុ​ការ​ពុល​នេះ។ ព្យាយាម​ប៉ាន​ស្មាន​កម្រិត​ជាតិ​ពុល​ដែល​អ្នក​ជំងឺ​បាន​លេប​ចូល និង​រយៈពេល​ដែល​​ជនរងគ្រោះ​ប្រើ។ ​​បើ​អាច យក​ដប​ កញ្ចប់​ថ្នាំ ឬ​របស់​អ្វី​មួយ​ដែល​ដាក់​ថ្នាំ ទៅ​ឲ្យ​ពេទ្យ និង​អាជ្ញាធរ​គ្រប់​គ្រង​ជាតិ​ពុល។

៤- តើ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ពេល​កំពុង​រង​ចាំ​ការ​ជួយ​សង្គ្រោះ?
ត្រូវ​ធ្វើ​ដូច​ខាង​ក្រោម រហូត​ដល់​ជំនួយ​សង្គ្រោះ​មក​ដល់៖
-ករណី​ពុល​ដោយ​សារ​លេប​អ្វី​មួយ៖ ត្រូវ​យក​ចេញ​វត្ថុ​អ្វី​ក៏​ដោយ​ដែល​នៅ​ក្នុង​មាត់។ ​​បើ​ការ​ពុល​នេះ ជា​ការ​ពុល​សារធាតុ​គីមី ឬ​សារធាតុ​សម្អាត​នៅ​ក្នុង​ផ្ទះ សូម​អាន​ព័ត៌មាន​ដែល​នៅ​លើ​ប្រអប់ និង​ធ្វើ​តាម វិធី​ណែនាំ​ដែល​សរសេរ​លើ​នោះ​ក្នុង​ករណី​ពុល។
-ករណី​ពុល​លើ​ស្បែក៖ ត្រូវ​ដោះ​ខោ​អាវ​ដែល​ប្រឡាក់​ជាតិ​ពុល ចេញ​ដោយ​ពាក់​ស្រោម​ដៃ។ លាង​សម្អាត​ស្បែក​រយៈពេល ១៥-២០ នាទី​ ដោយ​ប្រើ​ទឹកស្អាត។
-ករណី​ជាតិ​ពុល​ប៉ះ​ភ្នែក៖ ត្រូវ​បាញ់​ទឹក​លាង​ភ្នែក​ថ្នមៗ​ដោយ​ប្រើ​ទឹក​ត្រជាក់ ឬ ក្ដៅ​ឧណ្ហ​ៗ រយៈពេល​២០​នាទី ឬ​រហូត​ដល់​ឡាន​សង្គ្រោះ​មក​ដល់។
-ករណី​ហឺត​ជាតិ​ពុល៖ ត្រូវ​យក​ជន​រង​គ្រោះ​ទៅ​កន្លែង​ដែល​មាន​ខ្យល់​បរិសុទ្ធ​ឲ្យ​លឿន​តាម​ដែល​អាច។

ប្រសិន​បើ​ជន​រង​គ្រោះ ក្អួត ត្រូវ​ផ្អៀង​ក្បាលគេ​​​ទៅ​ម្ខាង ដើម្បី​កុំ​ឲ្យ​ស្លាក់។
ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ការ​សង្គ្រោះ​សង្កត់​ទ្រូង (CPR) ភ្លាម បើ​ជនរងគ្រោះ​នៅ​មាន​ដង្ហើម ​ដូច​ជា​កម្រើក ដក​ដង្ហើម ឬ​ក្អក។ ទាក់​ទង​ទៅ​អាជ្ញាធរ​ពាក់​ព័ន្ធ​ភ្លាម ដើម្បី​ទទួល​បាន​ការ​ណែនាំ​ដែល​ត្រឹម​ត្រូវ ឲ្យ​នរណា​ម្នាក់​ជួយ​ប្រមូល កំប៉ុង​ថ្នាំ កញ្ចប់​ថ្នាំ ឬ​ដប​ថ្នាំ ដែល​មាន​បិទ​ផ្លាក និង​ព័ត៌មាន​ផ្សេងៗ​ដែល​ទាក់​ទង​នឹង​ការ​ពុល​នេះ ផ្ញើ​ទៅ​ជាមួយ​ក្រុម​រថយន្ត​សង្គ្រោះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]