អ៊ីតាលី៖ ក្លិបយក្សនៅអ៊ីតាលី Inter Milan បានកំពុងតែសម្រេចចិត្តក្នុងការដាក់សំណើនាំយកខ្សែការពារម្នាក់ដែលមិនសូវមានឱកាសបង្ហាញខ្លួនឲ្យ Man UTD គឺកីឡាករ Matteo Darmian។ 

កីឡាករ Matteo Darmian

បើតាមកាសែតអ៊ីតាលីមួយបានចុះផ្សាយថា ក្លិបយក្សនៅអ៊ីតាលីដែលស្ថិតក្រោមការដឹកនាំរបស់លោក Antonio Conte កំពុងតែបង្កើនគុណភាពនៃប្រព័ន្ធការពារបើទោះបីជាពួកគេមានខ្សែការពារល្អៗដូចជា Milan Skriniar, De Vriji និងកីឡាករដែលទើបតែនាំចូលពី At Madrid, Digo Godin ហើយក្ដី។

លោក Antonio Conte

Matteo Darmian មានវ័យ ២៩ឆ្នាំ និងជាកីឡាករល្អមួយរូបដែលមានឱកាសអាចបង្ហាញខ្លួនជាមួយក្លិបធំបិសាចក្រហម Manchester United ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំនៅទឹកដី Old Trafford គេមិនសូវបានចូលលេងនោះទេ។ កាលពីរដូវកាលមុន កីឡាករសញ្ជាតិអ៊ីតាលីរូបនេះបង្ហាញខ្លួនបានត្រឹម ៧ប្រកួតប៉ុណ្ណោះដោយក្នុងនោះ ៦ប្រកួតនៅ Premier League និងមួយប្រកួតនៅ FA Cup។ 

កីឡាករ Matteo Darmian

Darmian បង្ហាញខ្លួនសរុបបាន ៩២ប្រកួតតាំងពីមកចូលរួមជាមួយ Man UTD ក្នុងឆ្នាំ២០១៥ ដោយអាចរកគ្រាប់បាល់បានមួយគ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន ៤ដង។ បើតាមកាសែតអ៊ីតាលីដដែលបានចុះផ្សាយថាអ្នកចាត់ការទូទៅ Man UTD លោក Ole Gunnar Solskjaer នឹងមិនមើលឃើញកីឡាករ Darmian ក្នុងក្រសែភ្នែកទេនារដូវកាលក្រោយ។ ក្រៅពី Inter Milan ក្លិបយក្សនៅអ៊ីតាលីមួយទៀតគឺ Juventus ក៏ចាប់អារម្មណ៍ Darmian ផងដែរ។

លោក Ole Gunnar Solskjaer

គួរបញ្ជាក់ផងដែរថា ក្រៅពី Darmian អ្នកចាត់ការទូទៅ Inter Milan ក៏បានចាប់អារម្មណ៍ខ្សែប្រយុទ្ធជួរមុខមួយរូបទៀតរបស់ Man UTD ដែរគឺកីឡាករ Romero Lukaku ប៉ុន្តែដំណឹងចុងក្រោយនេះហាក់មានភាពស្ងប់ស្ងាត់ជុំវិញការផ្ទេរកីឡាករជម្រើសជាតិប៊ែលហ្សិករូបនេះទៅកាន់ទឹកដីអ៊ីតាលី៕

កីឡាករ Romero Lukaku

ប្រភព៖ foxsportasia 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]