កូរ៉េខាងត្បូង៖ សម្រាប់ការចេញជាតារាទោលកាលពីថ្មីៗនេះ នាង Somi បានទទួលការគាំទ្រយ៉ាងខ្លាំង ជាមួយនឹងបទចម្រៀង “Birthday” ដែលទទួលបានការចូលមើលនៅលើបណ្តាញសង្គមយូធូប ជិត ៣០ លានដងទៅហើយ។

យ៉ាងណាមិញ ក្នុងការចេញជាតារាទោលលើកនេះដែរ នាង Somi បានទម្លាយអាថកំបាំងមួយ ដោយរូបនាងបាននិយាយថា មួយរយៈពេលសម្រាប់ត្រៀមខ្លួនក្នុងការចេញជាតារាទោលជាផ្លូវការនេះ នាងបានសម្រកទម្ងន់បាន ១០ គីឡូឯណោះ។

លើសពីនេះ នាង Somi បាននិយយាថា ការស្រកទម្ងន់ប៉ុណ្ណឹងមិនទាន់ត្រូវចិត្តនាងនោះទេ ព្រោះថាសព្វថ្ងៃនេះនាងកំពុងតែញ៉ាំអាហារតម ព្រោះនាងចង់សម្រកគីឡូបន្ថែមទៀត។

ទោះជាយ៉ាងណាក្តី កាលពីមុននាង Somi មានទម្ងន់ក្នុងចន្លោះ ៥៨ ទៅ ៥៩ គីឡូ ក៏ប៉ុន្តែបន្ទាប់ពីកាត់បន្ថយចំណីអាហារ នៅពេលនេះនាងមានទម្ងប់ត្រឹម ៤៨ ទៅ ៤៩ គីឡូតែប៉ុណ្ណោះ។ ម៉្យាងវិញទៀត ដើម្បីបានស្រកទម្ងន់លឿន Somi នាងមិនត្រឹមតែញ៉ាំអាហារតមនោះទេ នាងថែមទាំងធ្វើការហាត់ប្រាណបន្ថែម ថែមទៀតផង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Somi
Somi
Somi
Somi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]