កូរ៉េខាងត្បូង៖ វិស័យ kpop បានរីកលូតលាស់ឡើង យ៉ាងឆាប់រហ័សហើយពួកគេ សុទ្ធសឹងតែមានសម្ថភាព ភាពស្រស់ស្អាត និងរូបរាងស្រស់សង្ហា មិនចាញ់គ្នាប៉ុន្មាននោះទេ។

ក៏ប៉ុន្តែ អ្នកគាំទ្របែរជាចាប់អារម្មណ៍ ខ្លាំងលើអាយុរបស់តារាចម្រៀងបុរស​ទាំងប៉ុន្មានដួងនេះ  ដែលកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង នាពេលបច្ចុប្បន្ននេះ។ 

ពួកគេសុទ្ធសឹងតែ កើតក្នុងឆ្នាំ១៩៩៥ដូចគ្នា គិតមកដល់ពេលនេះពួកគេមានអាយុ២៤ឆ្នាំទៅហើយ។ បើនិយាយពីកេរ្តិ៍ឈ្មោះវិញ ពួកគេនៅតែអាចរក្សាភាពល្បីល្បាញខ្លាំងដដែល ហើយសូម្បីតែរូបសម្បត្តិ ក៏លេចធ្លោមិនធម្មតាដែរ៕ 

ខាងក្រោមនេះ ជាឈ្មោះក្រុមចម្រៀងបុរសដែលកើតក្នុងឆ្នាំ១៩៩៥៖

១) Hwang Minhyun(Nu'est) ចេញ Album ទោលក្នុងក្រុម Nu'est ដំបូងក្នុងឆ្នាំ២០១២។ Minhyun កើតនៅថ្ងៃទី០៩ សីហា ឆ្នាំ១៩៩៥ នៅGwangan-dong, Busan។ 

Hwang Minhyun(Nu'est)
Hwang Minhyun(Nu'est)

២)  V (BTS) V ជាសមាជិកក្នុងក្រុមBTS ដែលមានសម្ថភាព រាំ ច្រៀង និងសម្តែងបានយ៉ាងល្អ បូកផ្សំនឹងមុខមាត់ដ៏គួរឲ្យទាក់ទាញពីធម្មជាតិ។ V កើតនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៩៥ ។

V (BTS)
V (BTS)

៣. Jimin (BTS) Jimin ជាសមាជិកម្នាក់ទៀត របស់BTS ដែលកើតក្នុងឆ្នាំ១៩៩៥ដូច Vដែរ ។ Jimin ជាសមាជិកម្នាក់ ដែលទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រនៅជុំវិញពិភពលោក ដោយសារតែមុខមាត់ដ៏Cute និង Sexy។ Jimin កើតនៅ ថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៩៥។ 

Jimin (BTS)
Jimin (BTS)

៤. Yook Sungjae (BTOB) Sungjae បានបង្ហាញខ្លួន ជាលើកដំបូងក្នុងឆ្នាំ២០១២។ កាលនោះ Sungjaeមានអាយុត្រឹម១៨ឆ្នាំប៉ុណ្ណោះ គិតមកដល់ពេលនេះមានរយៈពេល៧ឆ្នាំហើយ។ Sungjae កើតនៅ ថ្ងៃទី២ ខែឧសភា ឆ្នាំ1៩៩៥ ។

Yook Sungjae (BTOB)
Yook Sungjae (BTOB)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]