កូរ៉េខាងត្បូង ៖ អ្នកណាៗក៏បានដឹងដែរ នៅក្នុងក្រុមចម្រៀង EXO Kai ជាកម្លោះដែល Hot បំផុត មិនថាបញ្ចេញកាយវិការបែបណា ឬទឹកមុខបែបណានោះទេ អតីតសង្សាចាស់របស់ Jennie ម្នាក់នេះ ត្រូវហ្វេនសរសើរមិនដាច់ពីមាត់ ថាមានភាពទាក់ទាញខ្លាំងបំផុត។

បើនិយាយពីស្ទីលតុបតែងខ្លួនវិញនោះ ឃើញថាម៉ូតសក់កម្លោះវ័យ ២៥ឆ្នាំរូបនេះ មិនដែលបាក់ភ្លីម្ដងណាទេ គឺថាស្រស់សង្ហាតាមស្ដង់ដារគ្រប់ពេលតែម្ដង។ 

ប៉ុន្តែថ្មីៗនេះ ខណៈពេលដែលថតកម្មវិធីថ្មីមួយ Kai បានធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោកបានបង្ហាញរូបរាងនៅពីមុខកាមេរ៉ា ទាំងព្រឹកព្រលឹម ទើបតែក្រោកពីគេងថ្មីៗ។

ម្ដងនេះធ្វើឲ្យហ្វេនទប់សំណើចមិនចង់បាន ព្រោះម៉ូតសក់របស់លោក ស្រាប់តែបះជ្រោង ដូចជាមនុស្សឃើញតែឃើញខ្មោច។

យ៉ាងណាមិញ ក្រុមអ្នកគាំទ្របានបញ្ចេញមតិថា ពួកគេពិតជាចូលចិត្ត លក្ខណៈធម្មជាតិបែបនេះរបស់ Kai យ៉ាងខ្លាំង មើលទៅគួរឲ្យស្រលាញ់ ខុសប្លែកពីកម្លោះសិចស៊ី ដែលសម្ដែងនៅលើឆាក៕

ចង់ដឹងថា តើម៉ូតសក់របស់ Kai ពេលក្រោកពីគេង គួរឲ្យអស់សំណើចយ៉ាងណានោះ?

តោះទស្សនារូបភាពខាងក្រោមទាំងអស់គ្នា ៖ 

រូបភាព Kai
រូបភាព Kai
រូបភាព Kai
រូបភាព Kai
រូបភាព Kai
រូបភាព Kai

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]