កូរ៉េខាងត្បូង៖ អ្នកគាំទ្រវិស័យKpop ប្រហែលជាចាំមិនទាន់ភ្លេចនោះទេ ក្រុមចម្រៀងបុរសShinhwa ដែលមានសមាជិកសរុប៦នាក់ មុនពេលដែលពួកគេរំសាយក្រុម។ 

កាលពីពេលថ្មីៗនេះ​ សារព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយថា កម្លោះសង្ហា Lee Minwoo ដែលគ្រប់គ្នាស្គាល់ថាជាCool guy ត្រូវបានស្រ្តីពីរនាក់ប្តឹង ពីបទរំលោភបំពានផ្លូវភេទ ក្នុងភោជនីដ្ឋានមួយកន្លែង។ 

ដោយកាលពីថ្ងៃទី២៩ ខែមិថុនាកន្លងទៅ Lee Minwoo បានចូលទៅជប់លាងជាមួយ ក្រុមការងារក្នុងភោជនីដ្ឋានមួយកន្លែង ដែលស្ថិតនៅតំបន់Gangnam បន្ទាប់ពីបានផឹកស្រវឹង បន្តិចក្រោយមកMinwoo ក៏បានខិតទៅជិតនារីពីរនាក់ ដែលអង្គុយនៅតុក្បែរគ្នានោះ។ បន្ទាប់មក​ គេក៏បានបង្ហាញសកម្មភាពក្រោមស្ថានភាព ចាប់បង្ខំនារីពីរនាក់នោះ ហើយចាប់ថើបមាត់របស់ពួកគេ។ 

តាមប្រភពដដែល បានឲ្យដឹងថានារីពីរនាក់នោះ មិនមែនជាអ្នកឆ្ងាយនោះទេ តែជាអ្នកស្គាល់គ្នាជាមួយ Minwoo ផងដែរ។ នៅថ្ងៃជាមួយគ្នានោះ​ បន្ទាប់ពីអ្នកគ្រប់គ្នាបានចាកចេញអស់ នៅម៉ោង៦៖៤៤នាទីព្រឹក នារីម្នាក់ក្នុងចំណោមនារីពីរនាក់នោះ ក៏បានរាយការណ៍ទៅកាន់ប៉ូលីសថា នាងត្រូវបានគេប៉ុនប៉ងយាយីផ្លូវភេទ។ នារីម្នាក់នោះបាននិយាយថា "ខ្ញុំត្រូវបានគេបំពាន អំឡុងពេលដែលខ្ញុំកំពុងតែផឹក នៅខាងក្រៅ (Lee Minwoo) បានចាប់ចង្ការបស់ខ្ញុំ ហើយចាប់បង្ខំថើបខ្ញុំ នឹងប៉ះពាល់រាងកាយរបស់ខ្ញុំ។"

នៅថ្ងៃទី៣ ខែកក្កដា នេះខាងផលិតកម្មបានប្រកាសថា "ពួកយើងពិតជាសុំទោស នូវព័ត៌មានដែលទាក់ទងនឹង Lee Minwoo ហើយក៏ចង់អភ័យទោស ដល់អ្នកគាំទ្រទាំងអស់ផងដែរ។" ក៏ប៉ុន្តែទោះជាយ៉ាងណា ភាគីទាំងសងខាង បានចេញមុខបកស្រាយហើយថា នេះគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ ហើយបញ្ហាទាំងនោះ ក៏ត្រូវបានដោះស្រាយរួចរាល់ហើយដែល ខាងផលិតកម្មក៏ដូចជាម្ចាស់សាមីខ្លួន សុំអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយ សូមបញ្ឈប់នូវ ព័ត៌មានចចាមអារ៉ាមទាំងនោះផងដែរ៕

ក្រុមចម្រៀងបុរស Shinhwa
Lee Minwoo
Lee Minwoo
Lee Minwoo
Lee Minwoo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]