ភ្នំពេញ៖ ហាណូយ គឺជាទីក្រុងមួយក្នុងចំណោមទីក្រុង ដែលមានភាពស្រស់ស្អាតបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ និងមានស្ទើរតែរាល់អ្វីៗទាំងអស់សម្រាប់គ្រប់គ្នាដូចជា ប្រវត្តិសាស្ត្រ តំបន់ធម្មជាតិដ៏ស្រស់ស្អាត ម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ និងការកម្សាន្តលក្ខណៈគ្រួសារ។ លោកអ្នកអាចនឹងចំណាយពេលជាច្រើនខែក្នុងការធ្វើដំណើរទស្សនកិច្ចក្នុងប្រទេសវៀតណាម ប៉ុន្តែសូមពិនិត្យមើលហេតុផល៤យ៉ាងខាងក្រោមនេះ ដើម្បីមើលពីហេតុផលដែលអ្នកគួរតែរៀបចំវ៉ាលីខោអាវរបស់អ្នក និងធ្វើដំណើរទៅកាន់ទីក្រុងហាណូយនៅពេលនេះ។

១) សំបុត្រហោះហើរដោយឥតគិតប្រាក់ពីសៀមរាប ទៅកាន់ទីក្រុងហាណូយ

ក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងផ្តល់សំបុត្រហោះហើរក្នុងប្រមូ៉សិនចំនួន ១,៦០០,០០០ សន្លឹក ដែលមានតម្លៃចាប់ពី ០ (សូន្យ) ដុល្លារអាមេរិក សម្រាប់រាល់ជើងហោះហើរទាំងអស់ តាមរយៈគេហទំព័រ www.vietjetair.com ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ ដល់ម៉ោង ២ រសៀល នៅចន្លោះថ្ងៃទី ៣ ដល់ទី ៥ ខែកក្កដា។ ក្រុមហ៊ុនអាកាសចរណ៍មួយនេះ បច្ចុប្បន្នប្រតិបត្តិការហោះហើរដោយផ្ទាល់ជាប្រចាំថ្ងៃរវាងទីក្រុងសៀមរាប និងទីក្រុងហាណូយ ដើម្បីផ្តល់ភាពងាយស្រួល និងការចំណាយតិច ក្នុងការធ្វើដំណើរទស្សនកិច្ចក្នុងប្រទេសដ៏រំភើបមួយនេះ និងរីករាយថ្ងៃសម្រាកវិស្សមកាលដ៏គួរឲ្យចងចាំយ៉ាងពិតប្រាកដ។ Vietjet ក៏នឹងផ្តល់នូវភាពរំភើបរីករាយបន្ថែមទៀត អំឡុងពេលនៃការធ្វើដំណើរនារដូវក្តៅនេះផងដែរ តាមរយៈការផ្តល់កាដូអនុស្សាវរីយ៍រាប់ពាន់កាដូ ដល់អ្នកដំណើរដែលស្លៀកពាក់ជាតួថ្លុក (Cosplay) ក្នុងពេលហោះហើរ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៩។

នៅពេលដែលលោកអ្នកស្ថិតក្នុងទីក្រុងហាណូយ លោកអ្នកអាចធ្វើដំណើរលើយន្តហោះ Vietjet យ៉ាងងាយស្រួល ដើម្បីទៅកាន់ទីក្រុងធំៗ និងគោលដៅសំខាន់ៗ ក្នុងប្រទេសវៀតណាម និងទូទាំងអាស៊ី។ សូមតាមដានការផ្តល់ប្រមូសិនដ៏ពិសេសនេះ នៅលើទំព័រ Facebook របស់ Vietjet។

២) ដើរកម្សាន្តតាមហាងកាហ្វេ ភោជនីយដ្ឋាននានា និងភ្លក្សអាហារ និងភេសជ្ជៈក្នុងស្រុកដ៏ឈ្ងុយឆ្ងាញ់

តើត្រូវធ្វើអ្វី នៅពេលដែលស្ថិតក្នុងទីក្រុងហាណូយ? ទីក្រុងនេះ មានភាពល្បីល្បាញសម្រាប់ការប្រជុំទៅដោយភោជនីយដ្ឋាន កន្លែងផឹកស៊ី ហាងកាហ្វេតូចៗ និងអាហារតាមដងផ្លូវជាច្រើនកន្លែង។ Old Quarter ដែលជាសង្កាត់ដ៏ល្បីល្បាញមួយដែលប្រមូលផ្តុំដោយភោជនីយដ្ឋាន និងផ្សារតាមដងផ្លូវជាច្រើន នៅចំកណ្តាលនៃទីក្រុងហាណូយនោះ គឺជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ភ្ញៀវទេសចរក្នុងការឈប់សម្រាក និងភ្លក្សអាហារក្នុងស្រុកថោកៗដូចជា នំប៉័ងសាច់ បាយសាច់ជ្រូក ឬក៏ហ្វឺជាដើម។

នៅពេលដែលធ្វើដំណើរទៅពិសារកាហ្វេ កុំភ្លេចសាកល្បងកាហ្វេស៊ុតមាន់ប្រពៃណីវៀតណាម ដែលជាកាហ្វេខ្លាំង លាយជាមួយនឹងស្ក ទឹកដោះគោផ្អែម និងផ្នែកក្រហមរបស់ស៊ុត។ លោកអ្នកមិនអាចរកបានអាហារដ៏ឈ្ងុយឆ្ងាញ់បែបនេះ នៅកន្លែងណាមួយក្នុងពិភពលោកឡើយ! ប្រសិនបើលោកអ្នកចូលចិត្តបង្អែម មានប្រភេទបង្អែមវៀតណាមឈ្មោះថា Chè ជាច្រើនផ្សេងៗគ្នា ដើម្បីសាកល្បង។

អាហារប្រពៃណីវៀតណាម ហ្វឺ

៣) ទៅកម្សាន្តកន្លែងដ៏គួរឲ្យចាប់អារម្មណ៍បំផុតក្នុងទីក្រុងហាណូយ

លោកអ្នកអាចទៅទស្សនានៅអគារប្រវត្តិសាស្ត្រ Imperial Citadel of Thang Long ដែលជាបេតិកភ័ណ្ឌពិភពលោករបស់អង្គារយូណេស្កូនៅវៀតណាម សារមន្ទីរជាតិក្នុទីក្រុងហូជីមិញ ឬតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាពជាច្រើន ដូចជាប្រាសាទ Temple of Literature ជាដើម។ លោកអ្នកក៏អាចចំណាយពេលដើរកម្សាន្ត និងជិះកង់ នៅតាមបណ្តោយបឹង Hoan Kiem នៅចំកណ្តាលនៃទីក្រុងនេះតែម្តង ផងដែរ។ បឹងនេះ គឺជាកន្លែងដ៏ល្អឥតខ្ចោះក្នុងការសម្រាកលម្ហែ និងគយគន់សម្រស់ដ៏ស្រស់ស្អាតរបស់ទីក្រុងហាណូយ។ ប្រាសាទដ៏ល្បីល្បាញ Ngoc Son Temple ក៏នឹងរង់ចាំលោកអ្នកឲ្យទៅទស្សនាផងដែរ នៅលើកោះមួយក្នុងបឹងនោះ ដោយលោកអ្នកអាចធ្វើដំណើរទៅដល់យ៉ាងងាយស្រួល តាមរយៈស្ពានក្រហមដ៏ល្បីល្បាញឈ្មោះថា The Huc Bridge។

ចង់យល់ដឹងបន្ថែមពីវប្បធម៌ និងប្រពៃណីរបស់វៀតណាម មែនទេ? លោកអ្នកអាចទៅទស្សនារោងល្ខោនដ៏ល្បីល្បាញ Water Puppet Theatre។ ប្រទេសវៀតណាម មានរោងល្ងោនជាច្រើន ប៉ុន្តែ រោងល្ខោនល្បីល្បាញជាងគេបំផុត គឺស្ថិតក្នុងទីក្រុងហាណូយ ក្នុងនោះក៏មានរោងល្ខោន Thang Long Puppet Theatre ផងដែរ ខណៈរោងល្ខោននេះមានការសម្តែង៥លើកជារៀងរាល់ថ្ងៃ។ ប្រសិនបើលោកអ្នកចង់ ទទួលបានបទពិសោធពិសេសយ៉ាងពិតប្រាកដ សូមចូលទៅទស្សនានៅរោងល្ខោន Hanoi Opera House។

ការដើរកម្សាន្តនៅតាមបណ្តោយបឹង Hoan Kiem Lake

៤) ហាណូយ គឺជាកន្លែងស្ថិតនៅមិនឆ្ងាយពីតំបន់ទេសចរណ៍ Sapa, Ninh Binh និង Ha Long Bay

ហាណូយ ក៏ជាទីក្រុងដ៏ល្អឥតខ្ចោះ សម្រាប់ការស្វែងយល់កាន់តែច្បាស់ពីប្រទេសវៀតណាម។ ការធ្វើដំណើរដោយរថយន្តក្រុង ឬរថភ្លើង ទៅកាន់ភាគពាយព្យនៃរដ្ឋធានីនេះ នឹងទៅដល់តំបន់ទេសចរណ៍ Sapa។ ក្រៅពីមានវាលស្រែដ៏ស្រស់ស្អាតតាមជម្រាលភ្នំបន្តបន្ទាប់គ្នា Sapa គឺជាជម្រករបស់ជនជាតិភាគតិចដែលរស់នៅតាមភ្នំរបស់វៀតណាម ហើយការសម្រាកនៅទីនោះ គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការទទួលបានបទពិសោធលើអាហារផ្សេងៗ ស្លៀកសម្លៀកបំពាក់តាមបែប្រពៃណី និងវប្បធម៌របស់ជនជាតិនៅទីនោះ។

គោលដៅទេសចរណ៍ដ៏រំភើបមួយផ្សេងទៀត គឺការធ្វើដំណើរក្នុងចម្ងាយដ៏ខ្លីពីទីក្រុងហាណូយ ទៅកាន់ឆកសមុទ្រ Ha Long Bay។ ជាមួយនឹងការប្រជុំទៅដោយកោះជាច្រើនចំនួន២០០០កោះ Ha Long Bay ត្រូវបានចាត់ទុកថា ជាតំបន់មួយក្នុងចំណោមតំបន់ធម្មជាតិដ៏អច្ឆរិយក្ស ក្នុងពិភពលោក។ អ្នកអាចធ្វើដំណើរដោយជិះទូកកម្សាន្តនៅតាមឆកសមុទ្រនេះ រយៈពេល១ថ្ងៃ ឬច្រើនថ្ងៃ ក៏ដូចជាជិះទូកក្តោងមើលកម្សាន្តតាមកោះនានា និងទស្សនាតំបន់ផ្សេងទៀតក្នុងប្រទេសវៀតណាម។ កុំភ្លេច ឈប់សម្រាកនៅតាមកោះនានា ដើម្បីហែលទឹក ជិះទូកកាយ៉ាក់កម្សាន្ត និងមុជចូលក្នុងសមុទ្រ ដើម្បីមើលជីវិតសត្វក្នុងបាតសមុទ្រ។

Ha Long Bay ប្រជុំដោយថ្ម និងកោះតូចៗចំនួន ២០០០

ប្រសិនបើលោកអ្នកនៅសល់រយៈពេល១ថ្ងៃទៀត លោកអ្នកគួរតែធ្វើដំណើរទៅកម្សាន្តនៅតំបន់ជនបទ Ninh Binh។ តំបន់ជនបទដ៏ស្រស់ស្អាតមួយនេះ ដែលពេលខ្លះគេហៅថា Inland Ha Long Bay ប្រជុំដោយភ្នំ និងរូងភ្នំបន្តកន្ទុយគ្នាជាច្រើន ក្បែរផ្លូវទឹក និងទន្លេនានា។ លោកអ្នកអាចជិះទូកទៅកាន់ទន្លេ Tam Coc River ឬ Vanh Long Nature Reserve។ Trang An ដែលជាតំបន់ប្រជុំដោយរ៉ូងភ្នំ និងភ្នំចម្រុះគ្នា គឺជាកន្លែងមិនត្រូវខកខានឡើយ។ លោកអ្នកអាចជិះទូកកម្សាន្ត ដើម្បីមើលទេសភាពតាមរ៉ូងភ្នំនានា និងតាមមាត់សមុទ្រ ដែលអមដោយប្រាសាទ និងវត្តអារាមជាច្រើន។ លោកអ្នកអាចឈប់សម្រាកលំហែរ ដើម្បីដើរឡើងភ្នំ មើលទិដ្ឋភាពដ៏ស្អាតពីលើសមុត្រទាំងមូល។

ទិដ្ឋភាពដ៏អស្ចារ្យ និងសម្រស់ធម្មជាតិពិតៗនៃតំបន់ជួរភ្នំ Ninh Binh

រាល់តំបន់ទេសចរណ៍ទាំងនេះ និងតំបន់ផ្សេងទៀត កំពុងតែរង់ចាំឲ្យលោកអ្នក និងក្រុមគ្រួសាររបស់អ្នកទៅទស្សនា។ សម្រាប់ព័ត៌មានបន្ថែមអំពីការប្រើប្រាស់ Vietjet ដើម្បីជួយឲ្យលោកទៅកម្សាន្តនៅវៀតណាម ក្នុងនោះរាប់បញ្ចូលទាំងការទៅទស្សនានៅតំបន់ប្រវត្តិសាស្ត្រ និងធម្មជាតិជាច្រើន ក៏ដូចជារីករាយជាមួយនឹងម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ និងកន្លែងកម្សាន្តជាច្រើនជុំវិញទីក្រុង Hanoi និង Nga Trang សូមចូលទៅកាន់គេហទំព័រ www.vietjetair.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]