ភ្នំពេញ៖ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោយពេលឃើញ គណនីអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើននាំគ្នា ស៊ែរប្រទះឃើញសាកសព របស់ តារាសម្ដែងស្រី ពេជ្រ ចរណៃ នៅមាត់ទន្លេរក្បែរស្ពានជ្រាយចង្វារ នោះ ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ។

យ៉ាងណាមិញ បើផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថាតារាសម្ដែងស្រី កញ្ញា ពេជ្រ ចរណៃ និងជាកីឡាការិនី ល្បុក្ដតោ បានដឹងនេះគ្រាន់តែសកម្មភាពមួយនៅក្នុងការសម្ដែងMVថ្មីតែប៉ុណ្ណោះ ដែលជាហេតុធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ខ្លាំង ។

បើទោះបីជាបែបនេះក៏ដោយ ក៏តារាសម្ដែងស្រី ពេជ្រ ចរណៃ រងការរិះគន់ពីសំណាក់អ្នកគាំទ្រយ៉ាងចាស់ដៃផងដែរ ទាំងខ្លួន គ្រាន់តែជាតួសម្ដែងសោះ។

ជាក់ស្ដែង កាលពីព្រឹកមិញនេះ តារាសម្ដែងស្រី កញ្ញា ពេជ្រ ចរណៃ ក៏បានធ្វើការបង្ហោះវីដេអូ បកស្រាយទៅកាន់ ទស្សនិកជនមួយចំនួនធំ ដែលបានធ្វើការសម្ដែងអារម្មណ៍មិនពេញទៅលើរូបនាង។

យ៉ាងណាមិញ កញ្ញា ពេជ្រ ចរណៃ ធ្វើការបង្ហោះឃ្លីបនោះ ទាំងខ្លួន កំពុងតែធ្វើដំណើរទៅសម្ដែង ក្បាច់ល្បុក្កតោ ប្រមូលថវិកាដាំដើមឈឺ ១០ម៉ឺនដើម នៅពេលខាងមុខនេះ ៕

តោះដើម្បីជ្រាបច្បាស់ ទៅស្តាប់សម្តីនាងនិយាយទាំងអស់គ្នា៖

ពេជ្រ ចរណៃ
ពេជ្រ ចរណៃ
ពេជ្រ ចរណៃ
ពេជ្រ ចរណៃ ថតMV
ពេជ្រ ចរណៃ ថតMV
ពេជ្រ ចរណៃ ធ្វើការបកស្រាយ
ពេជ្រ ចរណៃ ធ្វើការបកស្រាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ចរណៃ