កូរ៉េខាងត្បូង៖ ពិតជារឿង ដែលគួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីបានចាកចេញពីក្រុម AOA របស់ផលិតកម្ម FNC entertainment កាលពីដើមឆ្នាំកន្លងទៅ ពេលនេះMina  សម្រេចចិត្តចុះកុងត្រា ការងារជាតារាសម្តែងជាមួយផលិតកម្មថ្មី។

កាលពីពេលថ្មីៗកន្លងទៅនេះ ផលិតកម្ម O& Entertainment បានប្រកាសជាផ្លូវការថាMina និងខាងផលិតកម្មបានចចារ និងចុះកុងត្រាជាមួយគ្នា រួចរាល់ជាផ្លូវការហើយ។ អ្នកតំណាង O& Entertainment បានលើកឡើងថា « Kwon Mina ជាតារាស្រី ដែលមានភាពលេចធ្លោម្នាក់ ទាំងជំនាញ និងទេពកោសល្យដ៏ប៉ិនប្រសប់ទាំងពីរផ្នែក របស់នាងទាំងវិស័យចម្រៀងនិងសម្តែង។ ពួកយើងនឹងគាំទ្រនាងឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន ដូច្នេះនាងនឹងអាចវិវត្តន៍ខ្លួនជាតារាសម្តែងស្រីឆ្នើមមួយរូប នឹងអាចបញ្ចេញនូវសមត្ថភាព ដែលមិនទាន់បានបញ្ចេញអស់របស់នាង»។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបានបង្ហាញខ្លួន​ ជាតារាចម្រៀងស្រីក្នុងក្រុម AOAកាលពីឆ្នាំ២០១២មកMina ក៏ធ្លាប់បានបង្ហាញខ្លួនក្នុងខ្សែភាពយន្តមួយ របស់ទូរទស្សន៍ KBS 2TV ដែលមានចំណងជើងថា «Adolescence Medley» កាលពីឆ្នាំ ២០១៣។ 

ចាប់តាំងពីពេលនោះមក នាងក៏បានបង្ហាញខ្លួន ក្នុងខ្សែភាពយន្តផ្សេងៗ ជាបន្តបន្ទាប់ដូចជារឿង «Modern Farmer» រឿង «All About My Mom» រឿង «Hospital Ship» និងរឿង «Mystery Queen2» ជាដើម។ ក្នុងពេលបច្ចុប្បន្ននេះតារាប្រចាំផលិតកម្ម O& Entertaintment មានដូចជា Mina លោក Kim Jung Hyun, និង Sung Joon ផងដែរ៕

សមាជិកក្រុមAOA
Kim Jung Hyun
Sung Joon
ំMina
ំMina

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]