កូរ៉េខាងត្បូង៖ ដូចជាប្រិយមិត្ត បានជ្រាបរួចមកហើយពី តារាចម្រៀងស្រីល្បីឈ្មោះIU ជាម្ចាស់បទ"Good Day" ដែលកំពុងតែទទួលបានប្រជាប្រិយភាព យ៉ាងខ្លាំងទាំងខាងវិស័យភាពយន្តក៏ដូចជាវិស័យចម្រៀង។

ក្រោយពីមានភាពស្ងប់ស្ងាត់មួយរយៈមក ថ្មីៗនេះនាងបានចូលរួមសម្តែង ក្នុងភាពយន្តមួយដែលមានចំណងជើងថា “Hotel Del Luna” ដែលជាប្រភេទរឿងខ្មោច និយាយពីសណ្ឋាគារមួយដែលមានលក្ខណៈខុសប្លែក ពីសណ្ឋាគារដទៃ ដែលអតិថិជនទាំងអស់ ក្នុងសណ្ឋាគារនោះ ភាគច្រើនជាខ្មោច។ 

ក្នុងសាច់រឿងថ្មីនេះIUសម្តែងជាតារាសម្តែងស្រីល្បី ដែលមានឈ្មោះថា Lee Ji Eun និងតារាប្រុស Yeo Jin Goo ដែលដើរតួជាអ្នកគ្រប់គ្រងថ្មីក្នុងសណ្ឋាគារនោះមានឈ្មោះ Goo Chan Sung ហើយរឿងនេះ នឹងត្រៀមចាក់ បញ្ចាំងក្នុងខែ កក្កដា ២០១៩ ខាងមុខនេះហើយ។

យ៉ាងណាមិញ អ្នកគាំទ្រជាច្រើន កំពុងតែអន្ទះសាររង់ចាំ ទស្សនានៅសាច់រឿងថ្មីនេះ ជាមួយនឹងការបង្ហាញខ្លួនជា ថ្មីរបស់IU ក្នុងឈុតសម្លៀកបំពាក់ជានារីស៊ីវិល័យ បែបថ្លៃថ្នូរដែលសមឥតខ្ចោះ ជាមួយរូបរាងដ៏តូចច្រឡឹងរបស់នាង៕ 

សូមក្រឡេកមកមើល រូបភាពដូចខាងក្រោមនេះ៖

IU
ឈុតមួយចំនួន ក្នុងរឿងថ្មីរបស់ IU
ឈុតមួយចំនួន ក្នុងរឿងថ្មី របស់IU
ឈុតមួយចំនួន ក្នុងរឿងថ្មី របស់IU
ឈុតមួយចំនួន ក្នុងរឿងថ្មីរបស់ IU
ឈុតមួយចំនួន ក្នុងរឿងថ្មីរបស់ IU
ឈុតមួយចំនួន ក្នុងរឿងថ្មីរបស់ IU

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]