អ៊ីតាលី៖ ក្លិបសេះបង្កង់ Juventus បានត្រៀមខ្លួនក្នុងការលក់ចេញកីឡាករខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ Sami Khedira និងខ្សែបម្រើសញ្ជាតិបារាំង Blaise Matuidi ក្រោយការមកដល់ទឹកដី Turin របស់កីឡាករ Aaron Ramsey និង Rabiot។

កីឡាករ Sami Khedira (ឆ្វេង) និងកីឡាករ Blaise Matuidi (ស្ដាំ)

បើតាមសារព័ត៌មាន Tuttosport បានចុះផ្សាយថាអតីតខ្សែបម្រើរបស់ Real Madrid កីឡាករ Sami Khedira និងខ្សែបម្រើជម្រើសជាតិបារាំង Matuidi អាចនឹងចាកចេញពីក្លិប Juventus នាកំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ។

កីឡាករវ័យ៣២ឆ្នាំ Matuidi ត្រូវបានគេដឹងថាក្លិបលេងនៅ Ligue 1 គឺ Lyon កំពុងចាប់អារម្មណ៍ក្រោយ Lyon បានលក់ខ្សែបម្រើ Ndombele របស់ខ្លួនទៅឲ្យ Tottenham Hotspur។ Matuidi ត្រូវបានគេព្យាករណ៍ថាអាចនឹងទៅជំនួសកន្លែង Ndombele នៅ Lyon ខណៈអតីតក្លិបរបស់គេ Paris Saint Germian ក៏ហាក់មានបំណងនាំយករូបគេត្រឡប់ទៅវិញផងដែរ ក្រោយការចាកចេញរបស់ Rabiot។  

កីឡាករ Blaise Matuid

ងាកមកមើលកីឡាករ Sami Khedira វិញមិនទាន់មានដំណឹងណាមួយថាមានការចាប់អារម្មណ៍ ឬចង់បានពីសំណាក់ក្លិបណាមួយនៅឡើយ។

កីឡាករ Sami Khedira

គួរបញ្ជាក់ផងដែរថា ក្លិបសេះបង្កង់ Juventus ដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Sarri បាននាំយកកីឡាករខ្សែបម្រើទាំងពីររូបគឺ Ramsey ពី Arsenal និង Rabiot ពី PSG ដោយមិនអស់ប្រាក់មួយសេននោះទេ៕

កីឡាករ Ramsey
កីឡាករ Rabiot

ប្រភព៖ The Sun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]