ភ្នំពេញ៖ តារាចម្រៀងស្រីដ៏មានសន្ទុះខ្លាំង កញ្ញាទេព បូព្រឹក្ស តែងតែធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើននាំគ្នាចាប់អារម្មណ៍ ទោលើការសម្តែងនានារបស់នាង ដែលតែងតែធ្វើឡើងយ៉ាងប្លែក និងគួរឲ្យចាប់អារម្មណ៍ ជាមួយនឹងការតែងខ្លួន យ៉ាងទាក់ទាញ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ បានធ្វើការបង្ហាញនូវវីដេអូមួយជាមួយនឹងសកម្មភាពផ្ទាល់ខ្លួន មុនពេលចេញទៅសម្តែងជាលើកទីមួយ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនបានសរសើរ ដល់ការខិតខំប្រឹងប្រែងរបស់នាងតែម្តង ដែលមើលទៅពិតជាពិបាកខ្លាំង។

ដោយក្នុងនោះឃើញថា មុននឹងចេញទៅសម្តែង នាងបានធ្វើការរៀបចំសម្លៀកបំពាក់ ស្បែកជើងឲ្យស៊ីទៅនឹងកម្មវិធីដែលបានឡើង បន្ទាប់មកក៏ទៅផាត់មុខធ្វើសក់ទម្រាំមកដល់កន្លែងរាំច្រៀង។ ក្រោយពីនេះនាងបានធ្វើការហត់សម ឡើងលើគ្រែស្នែងនៅក្នុងការសម្តែង ទាំងដែលមានភាពភ័យខ្លាំងតែម្តង។

ទោះបីជាមានភាពភ័យខ្លាចនៅខាងក្រៅឆាកយ៉ាងណាក្តី ក៏ប៉ុន្តែនៅពេលដែលឡើងទៅដល់លើឆាក តារាស្រីរូបនេះ បានបង្ហាញទឹកមុខ សម្តែងបានល្អពោរពេញដោយភាពជឿជាក់ ដើម្បីបម្រើអារម្មណ៍មិត្តយុវវ័យទាំងអស់៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
សកម្មភាពទេព បូព្រឹក្ស មុនពេលឡើងសម្តែង
សកម្មភាពទេព បូព្រឹក្ស មុនពេលឡើងសម្តែង
សកម្មភាពទេព បូព្រឹក្ស មុនពេលឡើងសម្តែង
សកម្មភាពទេព បូព្រឹក្ស មុនពេលឡើងសម្តែង
សកម្មភាពទេព បូព្រឹក្ស មុនពេលឡើងសម្តែង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស