ភ្នំពេញ៖ កញ្ញា ស៊ីន យូប៊ីន ដែលជាតារាសម្ដែងស្រី បានផ្ទុះការគាំទ្រយ៉ាងខ្លាំង តាមរយៈការសម្ដែងMv បទចម្រៀង និងខ្សែភាពយន្តខ្នាតធំ ល្បីៗជាច្រើនទៀត។

ដោយសារតែ រូបសម្រស់ដ៏ស្រស់សោភា និងសមត្ថភាពសិល្បៈ ដ៏ពិសេសទៀតនោះ ធ្វើឲ្យកេរ្ត៍ឈ្មោះរបស់ ស៊ីន យូប៊ីន ល្បីល្បាញសុះសាញ ទៅដល់ប្រទេសថៃ។ អ្វីដែលពិសេស តារាសម្ដែងមុខស្រស់រូបនេះ ត្រូវបានផលិតកម្មថៃ ផ្ដល់កិត្តិយស ឲ្យចូលរួមសម្ដែង ក្នុងខ្សែភាពយន្ត ជាមួយតារាថៃ លោក Carabao ផងដែរ។

ស្រាប់តែថ្មីៗនេះ លេចលឺនូវដំណឹងបែកធ្លាយមួយ តាមរយៈគណនីអ៊៊ីនស្ដារក្រាមរបស់ លោក Yingyong Yodbuangam ដែលជាតារាចម្រៀង និងសម្ដែងជើងចាស់ប្រចាំប្រទេសថៃ បានបង្ហោះនូវរូបភាព មួយសន្លឹកជាមួយ ស៊ីន យូប៊ីន និងរៀបរាប់ថា«នេះជាកូនស្រី ជនជាតិកម្ពុជា-ថៃ ដ៏ស្រស់ស្អាតរបស់គាត់ »។

ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យហ្វេនៗរបស់លោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រមទាំងបាន បញ្ចេញមតិសរសើរ ពីរូបសម្ផស្ស ដ៏ស្រស់ប្រិមប្រិយ របស់យូប៊ីន គ្រប់ៗគ្នាតែម្ដង។

ដោយឡែក បើក្រឡេកមើល គណនីហ្វេសប៊ុករបស់យូប៊ីន ក៏បានចែករំលែកបន្តនូវព័ត៌មាននោះ ជាហេតុដែលបានធ្វើឲ្យ អ្នកគាំទ្រទាំងអស់ មានមន្ទិលសង្ស័យ និងចង់ដឹងការពិត ថាបែបណា យ៉ាងអន្ទះសារផងដែរ។ ប៉ុន្តែអ្នកខ្លះ គិតថា ឪពុករបស់យូប៊ីន ជាជនជាតិខ្មែរ ព្រោះពេលខ្លះ នាងក៏ធ្លាប់បង្ហោះឪពុកនាងម្តងម្តាលដែរ នៅក្នុងបណ្តាញសង្គម៕

ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
លោក Yingyong និង ស៊ីន យូប៊ីន
សារដែល Yingyong បានបង្ហោះក្នុងគណនីអីុនស្ដារក្រាម
លោក Yingyong Yodbuangam

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន