ខេត្តប៉ៃលិន ៖ បុរស​ជា​ប្តី​ដែល​លួច​លាក់​​មក​សំងំ​​​រស់​ជា​មួយ​ប្រពន្ធចុង​​​​យ៉ាង​ សុខសាន្ត​​អស់​រយៈ​ពេល​ជិត​២​ឆ្នាំ រហូត​ដល់​នាង​ក្រោយ​មាន​ផ្ទៃ​ពោះ​​​ជិត​​៣​ខែ​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​ត្រូវ​បាន​ស្ត្រី​ជា​ប្រពន្ធដើម​​ឈ្មោះ​សុន ប៊ុនណា​ អាយុ​ប្រហែល​៥១​​ឆ្នាំ មាន​ទី​​លំនៅ​ក្នុង​ភូមិ​​វត្ត​ សង្កាត់​ប៉ៃ​​លិន​ ក្រុង​ប៉ៃលិន​ចូល​​​​​​​​​​​​​​​​​​​​​​​​ទៅ​វាដល់​ក្នុង​ផ្ទះទាំង​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថ្ងៃ​ត្រង់​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រួម​​​ជា​​មួយ​ប្តី​​ ។

ជម្ងឺ​ប្រចណ្ឌ​​ដល់​​ក​​នេះ​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បណ្តាល​ឱ្យ​រង​របួស​​​ទាំង​​​២​នាក់​​ ដោយ​ស្ត្រី​ជា​ប្រពន្ធ​ចុង​រង​របួស​ធ្ងន់​បែ​ក​ក្បាល​ផ្នែក​ខាង​​ឆ្វេង ​​និង​​រយះ​ខ្នង​​​​​ដៃ​​ខាង​ស្តាំ​ហូរ​​ឈាម​​ដូច​​គេ​អា​រ​​.កមាន់​ ត្រូវ​​​បាន​អ្នក​ជិត​ខាង​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ​ហើយ​​ប្តី​វិញ​បាន​រង​របួស​​​ស្រាល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​ ដោយ​ត្រូវ​នឹង​កូន​​សោ​បែកក្បាល ​និង​ចុង​កាំ​បិត​​ឆូត​ខ​្នង​​​​​​​​​​​​​​​​​​​​​​​​​​​រយះ​ប្រវែង​ជិត​១​​ ចំអាម​មិន​បាន​ចូល​ពេទ្យ​ទេ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​​នៅ​វេ​លា​​​​​​​​​ម៉ោង​១២​​​និង​៣០​​នាទី​ថ្ងៃ ​ត្រង់​នៅ​ថ្ងៃ​ទី ​១៩ មីនា ២០១២ ក្នុង​ផ្ទះ​ជួល​ឈ្មោះ​បឹង​កាឡូ​ បន្ទប់​លេខ​៣ ​ភូមិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប៉ាហ៊ី​​ត្បូង​ សង្កាត់​ប៉ៃ​​លិន ក្រុង​ប៉ៃលិន ។ បុរស​ជា​ប្តី​ដែល​លួច​មាន​ប្រពន្ធ​ចុងនេះ​​​ឈ្មោះ​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​ប៊ុន ឡុង​ អាយុ​៥៤​ឆ្នាំ។

សាក្សី​បាន​និយាយ​ថា នៅ​មុន​ពេល​​កើត​​ហេតុ​​​វេលា​ម៉ោង​៩​និង​៣០​នាទីព្រឹក គេ​ឃើញ​បុរស​​ជា​ប្តី​​បាន​ជិះ​ម៉ូតូ​មក​បញ្ឈរ​ទុក​នៅ​មុខផ្ទះ​ជួល​ដូច​សព្វ ​មួយដង​​ រួច​​ក៏​ចូល​សំងំ​​ក្នុងផ្ទះ ។ ​ប្រ​ហែល​ជា​ង​១ម៉ោង​​ក្រោយ​មក​​​​​​​​​​​​​​​​​ទៀត ​​​​​​​​​គេ​ស​​ង្កេត​ឃើញ​មាន​ស្ត្រី​​ចំណាស់​​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​ គ្រឿង​ឆ្វែល​មើល​ផ្ទះ​ជួល​នេះ ដោយ​សម្លឹង​មើល​ទៅ​ម៉ូតូ​ និង​ផ្ទះ​ជួល​ចុះ​​ឡើង​​​​​​​​​​​​​​ៗ រួច​ក៏​ជិះ​ម៉ូតូ​ត្រ​ឡប់​​ទៅ​​​វិញ ។ សាក្សី​បាន​បន្ត​ទៀត​ថា លុះ​ក្រោយ​មក​បុរស​ជា​ប្តី​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​ រហូត​ដល់​ពេល​អាហារ​ថ្ងៃ​ត្រង់​ ក៏​​​​​​​​​​​​​​​​​​​​​​​​ឃើញ​ត្រឡប់​​មក​​​វិញ ​​សម្រាក​នៅ​​​​​​​​​​​​​​​​​​​​​​​​​​រហូត​​ដល់​ពេល​កើត​ហេតុ​​វេលាម៉ោង​​​ ​​​​១២​​​និង​​៣០​នាទីថ្ងៃ​​ត្រង់ ទាំង​២​​នាក់​​ប្តី​និង​​ប្រពន្ធ​​ចុង​បាន​​​​​​​​​​​​​នាំ​គ្នា​សម្រាក​នៅ​ ក្នុង​ផ្ទះ​​ដោយ​​មិន​បាន​​ចាក់​សោ ឬ​​ខ្ទាស់​​គន្លឹះ​ទេ ។ ស្រាប់​តែ​ស្ត្រី​ចំណាស់​ដែល​គេ​ស្គាល់​ថា​ជា​ប្រពន្ធ​ដើមរបស់​បុរស​រូប​​ នេះ​ ​បាន​​​​​​​មក​ដល់​ដោយ​​​​​​​​​​​កាន់​កូន​​សោ​សម្រាប់​​ដោះ​រថយន្ត​​ និ​ង​កូន​កាំ​បិត​ចិត​បន្លែ​ចុង​​​ស្រួចមួយ បាន​រុញ​​ទ្វា​រចូល​ទៅ​ហើយ​ក៏​យក​កូន​សោ​វាយ​ក្បាល​ប្តី​បែក​ហូរ​ឈាមកក្លាក់ ​​ និ​ងគ្រវាត់​ដៃ​​​​​​​​​​​​​​​​​​​​​​​​​​ដែល​​កាន់​កូន​​កាំ​បិត​​​ ទៅ​មុតខ្នង​ប្តី​រយះ​​ប្រហែល​១​​ចំអាមដូច​គេ​ឆូត ។ ក្រោយ​មក​ទៀត​​ស្ត្រី​ជា​ប្រពន្ធ​ដើម​ ក៏​បាន​ចាក់​ទៅ​លើ​ប្រពន្ធ​ចុង​បណ្តាល​ឱ្យ​នាង​ត្រូវ​របួស​​ចំសៀត​​ផ្កា​ខាង ​​ឆ្វេង​​ចំនួន​២កាំបិត និង​មុត​ត្រូវ​​ខ្នង​ដៃ​​​ខាង​​ស្តាំ​​រង​របួ​ស​​​​​​​​​​​​​​​​​​​​​​​ ២កន្លែង ។

ដោយ​សា​រ​តែ​​​ការ​ចាក់​ប្រហារមិន​បាន​​ដឹង​មុន​​នោះ​ ស្រ្តី​ជា​ប្រពន្ធ​ចុង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាន​ រត់​ចេញ​មក​ខាង​ក្រៅ​ផ្ទះ​ស្រែក​ឱ្យ​គេ​ជួយ​ ទើប​មាន​បុរស​ម្នាក់​​ឈ្មោះ​ស សារឿន​​ មក​ជួយ​ដឹក​ជន​រង​គ្រោះ​ជា​​ប្រពន្ធ​ចុង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គេនោះ​​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ បង្អែក​ខេត្ត ។ ប្រភពបាន​​បន្ត​ទៀត​ថា បុរស​លួច​លាក់​មាន​ប្រពន្ធ​ចុង ​​មិន​ដែល​បាន​មក​ដេក​នៅ​ជា​មួយ​ប្រពន្ធចុង​ជាប់​លាប់​​នោះ​ទេ​ គឺ​ប្រហែល​​​​ជា​​៤​ទៅ​៥​​​​​​​​​​​​​​​ថ្ងៃ​មក​​​ម្តង​​​​​​​​​​​​​  ដោយមក​ជា​របៀប​​ល​ួច​លាក់ ។ លុះ​ដល់​ថ្ងៃ​កើត​ហេតុ​ ​ប្រ​​ហែល​​​​​ជា​ប្រពន្ធ​ដើម​ស៊ើប​ដឹងថា បុរស​កំហូច​រូប​​នេះ មាន​ប្រពន្ធ​ចុង​​លួច​លាក់​ ​នាំ​គ្នា​ស្នាក់​នៅ​ក្នុង​ផ្ទះ​ជួល​​ ទើប​បាន​ជាគាត់​​​មាន​ចិត្ត​ក្តៅ​ក្រហាយ​​ស្ទើរ​ផ្ទុះ​បែក​ដើម​​ទ្រូង គ្រាន់​តែ​ចុះ​ពី​ម៉ូតូ​​ភ្លាម ​ក៏​ស្ទុះ​ទៅ​វាយ​​​​​​​​ ​និង​​​ចា​ក់​អ្នក​​ទាំង​២នាក់​​​​​​​​​​​​​​ ដោយ​មិន​និយាយ​រក​ហេតុ​ផល​អ្វី​ទាំង​អស់ ទើប​ធ្វើ​ឱ្យ​ប្តី​និង​ប្រពន្ធ​ចុង​រ​ក​តដៃ​​មិន​កើត ព្រោះ​ពួក​គេ​កំពុង​សម្រាក​ភ្លេច​ខ្លួន​នៅ​ក្នុង​ផ្ទះ​ ។

ប្រភព​ដដែល​បាន​បន្តទៀត​ថា ស្ត្រី​ជា​ប្រពន្ធ​ចុង​​មាន​កូន​ស្រី​ម្នាក់​រួច​ទៅ​ហើយជា​​​មួយ​ប្តីមុន  មាន​អាយុ​ប្រ​ហែល​១២​ឆ្នាំ មុន​ពេល​ដែល​បុរស​រូបនេះ​យក​នាង​ធ្វើ​ជា​ប្រពន្ធចុង ។ ពេលនេះស្ត្រី​ជា​ប្រពន្ធ​ចុង​រូប​នេះ ​មាន​ផ្ទៃ​ពោះ​ប្រហែល​៣​ខែ ទៅ​ហើយ ។ នៅ​យប់​ថ្ងៃ​ដដែល​​​​​​​​​បុរស​ជា​​ប្តី​របស់​នាង​បាន​ទៅ​នាំ​យក​​​​​​​មក​ សម្រាក​នៅ​ផ្ទះ​ជួល​វិញ ដដែល ។ លុះ​ដល់​ព្រឹក​ថ្ងៃ​២០ មីនា ស្ត្រី​ជា​ប្រពន្ធ​ចុង​បាន​ទៅ​ស្នង​ការដ្ឋាន​​​ទាំង​ខ្លួន​ឈឺ​ចាប់​មុខ​របួស ​ ដោយ​សុំ​ឱ្យ​ប៉ូលិស​ធ្វើ​អន្តរាគមន៍​​ជួយ​រូប​​នាង​ គឺ​នាង​មិន​បាន​ប្តឹង​ប្តល់​អ្វី​ដល់​ប្រពន្ធ​ដើម​នោះ​ទេ ​​​​​​​បើ​ទោះ​ជា​គេ​វាយ​ដំ​កាប់​ចាក់​​​មក​​លើ​ខ្លួន​យ៉ាង​ណា​ក៏​ដោយ​ គឺ​នាង​សុំ​ត្រឹម​តែបាន​​​​​​​​​​​​​​​​​​​​​​​​​ប្តី​របស់​ខ្លួន​នេះ​​មក​ រស់​នៅ​ជា​មួយ​វិញ​​ ហើយ​​សុំ​កុំ​ឱ្យ​ប្រពន្ធ​ដើម​មក​រក​រឿង​វាយ​​ដំ​នាង​​ប៉ុណ្ណោះ ។ ​នាង​និយាយ​ថា​ នាង​ស្រឡាញ់​ប្តី​ដូច​ជា​ប្រពន្ធ​ដើម​​ស្រឡាញ់​ប្តី​ដែរ ណា​មួយ​នាង​មាន​ផ្ទៃ​ពោះ​ជិត​៣​ខែ​ហើយ មិន​អាច​ឱ្យ​ប្តី​របស់​នាង​ទៅ​ណា​ងាយ​​ៗ​​នោះ​ទេ ។

ប្រភព​ពី​អ្នក​​​រស់​​នៅ​ជិត​ខាង​ផ្ទះ​របស់​នាង​ ប្រពន្ធ​ចុង​បាន​បង្ហើបថា បើ​នាង​នៅ​​តែ​បន្ត​យក​ប្តី​របស់​គេ​​ត​ទៅ​ ទៀត​​​​​​​​​​​​​​​​​​​​​ ​​នៅ​​ថ្ងៃ​​​ណា​​​មួយ​​នឹ​ង​​ទទួល​​រ​ង​​​​រ​បួស​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​ដោយ​​​សារ​​​​ទ​ឹក​អាស៊ីត ឬ​អ្វីម៉្យាង​រហូត​ដល់​ស្លាប់​​​ក៏​មិន​ដឹង​​​​​​​​​​​ ព្រោះ​ស្ត្រី​ជា​ប្រពន្ធ​ដើម​បាន​ព្រមាន​ប្រាប់​ពួក​គេ​ថា រូប​គាត់​សុខ​ចិត្ត​ស្លាប់​​​ មិន​ព្រម​ឱ្យ​ប្តី​របស់​ខ្លួន​ទៅ​មាន​ប្រពន្ធ​ចុង​លួច​លាក់​​នៅ​ខាង​ក្រៅ​ នោះ​ទេ បើ​មិន​ព្រម​​ឈប់​​ទាក់​ទង​ប្តី​របស់​គាត់​ទេ នាង​ប្រពន្ធ​ចុង​រូប​នេះ​នឹង​ទទួល​​រង​​​​​​​​​​​​​​​​​​​​​​គ្រោះ​ថ្នាក់​ នៅ​​ថ្ងៃ​​ណាមួយ​​ជា​មិន​ខាន​ឡើយ ។

ឃើញ​គេមាន​ប្រពន្ធ​មួយ​ទៀត​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បែបនេះ​ នឹកឃើញ​ភ្លាម​ដល់បទចម្រៀង​លោក​ស៊ីន ស៊ី​សាមុត ​មួយ​ឃ្លា​បាន​​​​ច្រៀង​​​​​​​​​​​​​ទាក់​ទង​​​​​​​​​​​នឹង​វិ​បត្តិ​​​​​​ បុរស​​​​​​​មាន​​ប្រពន្ធ​​​​​​​​​​​​​​​​​​២ថា  ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​«​​ ទុក្ខអ្វី​​​​​​​​​​​​​​​​​​​​​​​​​​មិន​ស្មើ​​​ទុក្ខ​ប្រពន្ធ​​២​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ធំជាង​គីរី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ធ្ងន់​ជាង​​​ធរណី​វារី​សមុទ្រ រលក​គ្រាំ​ៗ​ឱ្យ​ខ្ញុំ​ត​​ក់​​​​ស្លុត ទោះខំ​​​ប្រយុទ្ធ​ ​ក៏​មុខ​អាវុធ​លែង​មុត​ទៅ​ហើយ»។ បើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផ្អែក​ ទំនុក​ច្រៀង​​​​​​​​​​​​​​​​​​​​​​​នេះ​​មិនគួរ​បុរស​ទូទៅ​ប្រថុយ​​​​​​​​​​ ​​បង្កើត​​​​​​​បញ្ហា​​បែប​នេះ​​​ទេ ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]