ភ្នំពេញ៖ នៅក្នុងកម្មវិធីសន្និសីទកំពូលទូរស័ព្ទពិភពលោកនៅទីក្រុងសៀងហៃ (MWC) Huawei P30 Pro បានគ្រង់តំណែងជាម្ចាស់ពានរង្វាន់ស្មាតហ្វូនល្អបំផុតប្រចាំឆ្នាំ 2019 នៃពានរង្វាន់ទូរស័ព្ទល្អជាងគេនៅអាស៊ី។ 

Huawei P30 Pro ទទួលពានរង្វាន់ទូរស័ព្ទល្អជាងគេនៅអាស៊ី
ស្មាតហ្វូន Huawei P30 Pro

ក្រៅពីពានរង្វាន់ ដែលទទួលបាននៅ MWC ទីក្រុងសៀងហៃ Huawei P30 Pro ក៏ឈ្នះពានរង្វាន់ស្មាតហ្វូនល្អបំផុតប្រចាំឆ្នាំ 2019 មួយទៀតផ្ទួនៗ ពី European Hardware Association ផងដែរ។ កាលពីឆ្នាំមុន ពានរង្វាន់នេះក៏បានទៅលើក្រុមហ៊ុន Huawei ដែរ លើម៉ូដែល Huawei P20 Pro។

ស្មាតហ្វូន Huawei P30 Pro
ស្មាតហ្វូន Huawei P30 Pro

P30 សេរ៊ី ទទួលបានពានរង្វាន់ទាំងពីរនេះ បន្ទាប់ពីទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីអតិថិជននៅជុំវិញពិភពលោក និងស្ថាប័នផ្សព្វផ្សាយជាច្រើន លើកាមេរ៉ា SupersSensing Leica សមត្ថភាពហ្សូមបានដល់ឋានព្រះច័ន្ទ ថាមពលថ្មប្រើបានយូរ និងការរចនាដ៏ប្រណីត ជាមួយជម្រើសពណ៌ដ៏គួរឲ្យទាក់ទាញដូចជា Breathing Crystal និង Amber Sunrise ដែលជាពណ៌ថ្មីដំបូងគេបង្អស់ក្នុងទីផ្សារស្មាតហ្វូន។ មិនតែប៉ុណ្ណោះ P30 សេរ៊ី ក៏បានបំបែកកំណត់ត្រាការលក់បាន 10,000,000 គ្រឿង ត្រឹមតែ 85 ថ្ងៃដំបូងបន្ទាប់ពីការសម្ពោធជាផ្លូវការ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]