កូរ៉េខាងត្បូង៖ ទីបំផុតតារាចម្រៀងប្រុសជើងចាស់ល្បីឈ្មោះលោក Eun Ji Won បានវិលត្រឡប់មកវិញ ជាមួយនឹងអាល់ប៊ុមចម្រៀងថ្មី ឡូយកប់សេរ៊ី ក្រោយខកខានចេញបទចម្រៀងរយៈពេលជាង១០ឆ្នាំមកមកនេះ។

គួរឲ្យដឹងថា ថ្មីៗនេះ តារាចម្រៀងប្រុសជើងចាស់វ័យ៤២ឆ្នាំEun Ji Won ទើបតែបានចេញបទអាល់ប៊ុមទោលផ្ទាល់ខ្លួនជាលើកដំបូង ដែលមានឈ្មោះថា «G1» និងមានបទចម្រៀងចំណងជើងថា «I’M ON FIRE»។

តួយ៉ាង ការបង្ហាញមុខសម្តែងបទថ្មី របស់តារាប្រុសរូបនេះ នៅលើឆាកប្រគុំតន្រ្តី “Music Core” បានធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងការសម្តែងក្បាច់រាំច្រៀង និងការតុបតែងខ្លួនរបស់លោក Eun Ji Won ដែលពោរពេញទៅដោយកម្លាំងនិងមានភាពទាក់ទាញ មិនចាញ់តារាចម្រៀងក្មេងៗស្រករក្រោយប៉ុន្មាននោះឡើយ ជាពិសេសបទចម្រៀងរបស់លោក ថែមទាំងមានភាពញាក់កន្រ្តាក់អារម្មណ៍ថែមទៀតផងដែរ។

គួរឲ្យដឹងផងដែរថា មើលគិតមកទល់ពេលនេះលោក Eun Ji Won បានប្រឡូកចូលវិស័យសិល្បៈ បានរយៈពេលជាង២៣ឆ្នាំហើយ ហើយការវិលត្រឡប់មកវិញជាមួយបទថ្មីរបស់លោកនេះ ពិតជាធ្វើឲ្យប្រិយមិត្តគាំទ្ររបស់លោក មានការពេញចិត្តស្តូកតែម្តង៕  

តារាចម្រៀងប្រុសវ័យ៤២ឆ្នាំ Eun Ji Won
តារាចម្រៀងប្រុសវ័យ៤២ឆ្នាំ Eun Ji Won
តារាចម្រៀងប្រុសវ័យ៤២ឆ្នាំ Eun Ji Won
តារាចម្រៀងប្រុសវ័យ៤២ឆ្នាំ Eun Ji Won
តារាចម្រៀងប្រុសវ័យ៤២ឆ្នាំ Eun Ji Won
Eun Ji Won ចេញបទថ្មី«I'M ON FIRE »
Eun Ji Won ចេញបទថ្មី«I'M ON FIRE »
Eun Ji Won ចេញបទថ្មី«I'M ON FIRE »
Eun Ji Won ចេញបទថ្មី«I'M ON FIRE »

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]