កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ នាង Keumjo សមាជិកក្រុមនារីកូរ៉េ Nine Muses បានបង្ហោះសារនិងរូបភាពមួយសន្លឹក នៅលើបណ្តាញសង្គម បង្ហាញពីដំណឹងបាត់ឆ្កែរបស់នាង ដើម្បីប្រកាសឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រជួយស្វែងរកឆ្កែសំណព្វរបស់ខ្លួន ឈ្មោះថា Jerry។

លុះ៣ថ្ងៃក្រោយមក ឆ្កែរបស់នាងក៏ត្រូវបានរកឃើញ ដោយសារតែការជួយផ្សព្វផ្សាយបន្តពីសំណាក់មហាជន ក៏ដូចជាអ្នកគាំទ្រទាំងក្នុង និងក្រៅបណ្តាញសង្គម។ ក្នុងនោះដែរ នាង Keumjo បានសរសេរសារបង្ហោះជាមួយក្តីរំភើបចិត្តថា៖ “ខ្ញុំគិតថាគ្រប់គ្នាប្រាកដជាចង់ដឹងពីដំណឹងរបស់ Jerry។ ពេលនេះរកឃើញហើយ បន្ទាប់ពីដើរចោលផ្ទះអស់រយៈពេល ៣ ថ្ងៃ”

ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រកាន់តែមានក្តីបារម្ភជាងនេះនោះ នាង Keumjo បានបង្ហោះរូបឆ្កែរបស់ខ្លួនមួយសន្លឹកទៀត ថតជាប់ជើងរបស់នាងដែលមានស្នាមជាំស្ទើរតែសុះសាច់ ដោយភ្ជាប់ជាមួយ Caption ថា៖ “អរុណសួស្តី Jerry និងជើងជាំរបស់ខ្ញុំគួរឲ្យខ្លាច”

ឃើញបែបនេះ អ្នកគាំទ្រពិតជាបារម្ភពីរូបនាងយ៉ាងខ្លាំង ព្រោះមិននឹកស្មានថា នាង Keumjo សុខចិត្តមិនខ្វល់ពីខ្លួនឯង ដើររកឆ្កែសំណព្វរហូតមានរបួសសុះសាច់បែបនេះ នោះទេ។ ម៉្យាងវិញទៀត ចំណែកឯសាមីខ្លួនវិញ ក្រោយពីដឹងថាអ្នកគាំទ្រនាំគ្នាបារម្ភពីខ្លួន នាងបែរជាបង្ហោះសារ បែបលេងសើចមួយឃ្លាថា៖ “ស្នាមជាំដែលបង្ហាញព្រឹកមិញនេះ គ្រាន់តែជាមួយផ្នែកតែប៉ុណ្ណោះ។ ចាំមើលៗថាវានឹងមានអ្វីកើតឡើងទៀត”

ទោះជាយ៉ាងណាក្តី អ្នកគាំទ្រជាច្រើនបានបង្ហោះសារឲ្យនាង ថែរក្សាសុខភាពរបស់ខ្លួន ព្រោះពួកគេមិនចង់ឃើញនាងក្នុងសភាពបែបនេះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Keumjo
ឆ្កែរបស់ Keumjo
ឆ្កែរបស់ Keumjo
ឆ្កែរបស់ Keumjo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]