ភ្នំពេញ៖ សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ជាសណ្ឋាគារដ៏ប្រណិតលំដាប់ផ្កាយប្រាំឈានមុខគេ ដែលមានកិត្តិនាមល្បីជាមួយនឹងវត្តមាននៃសេវាកម្មដ៏ល្អឥតខ្ចោះ និងការតុបតែងដ៏ល្អប្រណិត អមដោយបរិក្ខារទំនើប និងការរចនាដ៏ស្រស់ស្អាតសម្រាប់ការរៀបអាពាហ៍ពិពាហ៍ ។

សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ
សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ
សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ
សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ
សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ

ក្នុងនោះដែរ ពិធីតាំងពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៣ ដែលបានប្រព្រឹត្តធ្វើឡើងចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នេះ ដែលបានរៀបចំឡើងដោយក្រុមហ៊ុន ៣៦០ event នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ក៏បានផ្តល់ជូននូវកម្មវិធីពិសេសមិនធ្លាប់មានសម្រាប់គូស្នេហ៍ ដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍ គឺមានការរៀបចំកញ្ចប់អាពាហ៍ពិពាហ៍បញ្ចុះតម្លៃពិសេស ១៥% និងមានឱកាសឈ្នះរង្វាន់ជាទឹកប្រាក់រហូតដល់ទៅ ៣៧,៥០០ ដុល្លារ ដោយការផ្តល់ជូននេះ គឺមានរយ:ពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះ។

ក្នុងឱកាសដ៏វិសេសនេះផងដែរ អ្នកតំណាងនៃសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញបានចូលរួមដើម្បីផ្តល់នូវព័ត៌មានលម្អិត ក៏ដូចជាប្រឹក្សាផ្តល់យោបល់ពាក់ព័ន្ធនឹងសេវាកម្ម រៀបចំអាពាហ៍ពិពាហ៍ ដល់ភ្ញៀវកិត្តិយសដែលបានចូលរួមទស្សនាពិព័រណ៍អាពាហ៍ពិពាហ៍។

ជាក់ស្តែងសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ត្រូវបានទទួលស្គាល់ដោយអតិថិជនថា ជាសណ្ឋាគារតែមួយគត់ ដែលផ្តល់ជូននូវគុណភាពល្អជាមួយនឹងតម្លៃសមរម្យ និងមានទីធ្លាធំទូលាយអាចទទួលភ្ញៀវបានរហូតដល់ ៣,០០០ នាក់ ជាមួយនឹងសាលមង្គលការដ៏ស្រស់ស្អាត ការតុបតែង ការរៀបចំម្ហូប ការរៀបចំតុ និងផ្កា ស្របទៅតាមស្តង់ដារគុណភាព និងសេវាកម្មប្រកបដោយវិជ្ជាជីវៈ។ ជាមួយនឹងជំនាញច្រើនឆ្នាំក្នុងការរៀបចំកម្មវិធីសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ គឺជាដៃគូដ៏ល្អបំផុតសម្រាប់ការរៀបអាពាហ៍ពិពាហ៍របស់លោកអ្នក៕

ពិធីតាំងពិព័រណ៍អាពាហ៍ពិពាហ៍ឆ្នាំ ២០១៩
ពិធីតាំងពិព័រណ៍អាពាហ៍ពិពាហ៍ឆ្នាំ ២០១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]