ភ្នំពេញ៖ កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ស្របពេលដែលព័ត៌មានមួយចំនួនបានធ្វើការផ្សព្វផ្សាយថា តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព កញ្ញាពេជ្រ ចរណៃ ត្រូវគេសម្លាប់រួចយក ទៅប្លុងចោលនៅក្រោមស្ពានជ្រាយចង្វារ។

ដំណឹងមួយនេះ បានធ្វើឲ្យមហាជនជាច្រើន ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលមិននឹកស្មានថា មានរឿងដល់ថ្នាក់នេះនោះទេ តែជាក់ស្តែងមុននេះបន្តិច ក៏មានបណ្តាញសង្គមមួយ ក៏បានធ្វើការបង្ហើបប្រាប់ ថារឿងហេតុទាំងនេះមិនមែនជារឿងពិតប្រាកដនោះទេ។

ដោយក្នុងនោះលោកបានធ្វើការរៀបរាប់ថា «រឿងគេសម្ដែងទេកុំចងល្បីឲ្យគេជេពេក ក្រឡៃព័ត៌មានមិនពិតនឹងសួរថាបានមាណហាសបានប្រឹងម្ល៉េះ ពេជ្រ ចណៃត្រូវគេសម្លាប់យកមកបោះចោល នៅមាត់ទន្លេរជារឿងសម្ដែងទេ»។

ទន្ទឹមនឹងដំណឹងមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ពិតជាហួសចិត្តជាមួយនឹងដំណឹងមួយនេះតែម្តង ដែលតាមការពិតនោះ គឺគ្រាន់តែជាការថតរឿងប៉ុណ្ណោះ ស្របពេលដែលតារាស្រីរូបនេះ មិនទាន់បានបកស្រាយ ឲ្យច្បាស់នៅឡើយនោះទេ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

កញ្ញាពេជ្រ ចរណៃ
កញ្ញាពេជ្រ ចរណៃ
កញ្ញាពេជ្រ ចរណៃ
កញ្ញាពេជ្រ ចរណៃ
កញ្ញាពេជ្រ ចរណៃ ពេលថតរឿង
កញ្ញាពេជ្រ ចរណៃ ពេលថតរឿង
កញ្ញាពេជ្រ ចរណៃ ពេលថតរឿង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ចរណៃ