ថៃ៖ ជារឿងគួរឲ្យភ្ញាក់ផ្អើលជាខ្លាំង ខណៈនាពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមនានា បានចែករំលែកនូវរូបភាព ក៏ដូចជាវីដេអូរបស់អតីតតារាសម្ដែងរូបសង្ហា លោក Phumthanawat បានធ្លាក់ខ្លួនឈឺជាទម្ងន់ ឃើញហើយពិតជាអាសូរមែនទែន។

បើយោងតាមរយៈការបង្ហោះសារ និងរូបភាព របស់តារាសម្ដែង និងចម្រៀង កញ្ញា Maxim បានឲ្យដឹងថា តារាប្រុស លោក Phumthanawat បានធ្លាក់ខ្លួនដល់ថ្នាក់រូបរាងកាយផ្លាស់ប្ដូរទាំងស្រុងដូច្នេះ ក៏ព្រោះតែស្ថានភាពមេរោគអេដស៍ ដែលតារាប្រុសរូបនេះ បានឆ្លងមកពីមិត្តស្រី គឺកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែខ្វះខាតប្រាក់ដើម្បីយកទៅធ្វើការព្យាបាល ទើបបច្ចុប្បន្នរូបលោក បានត្រឹមតែដេកនៅមួយកន្លែងតែប៉ុណ្ណោះ។

គួររម្លឹកផងដែរថា កាលពីដើមឆ្នាំ២០១៩នេះ មិត្តស្រីរបស់អតីតតារាសម្ដែងប្រុសលោក Phumthanawat ក៏ទើបតែទទួលមរណភាព ដោយសារតែជំងឺអេដស៍នេះផងដែរ។

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

Phumthanawat
Phumthanawat
Phumthanawat
Phumthanawat បច្ចុប្បន្ន
Phumthanawat បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]