អ្នកម្តាយទាំងអស់គ្នាបានដឹងច្បាស់ហើយថា ទឹកដោះម្តាយ គឺជាសារធាតុអាហារដ៏សំខាន់ និងមានភាពចាំបាច់ចំពោះរាងកាយរបស់កូនខ្លាំងណាស់ ព្រោះសារធាតុអាហារដែលមាននៅក្នុងទឹកដោះម្តាយ គឺសារធាតុអាហារពិសេសដែលហៅថា “ព្រីបៃអូទិក” ជាសារធាតុអាហារដែលជួយឱ្យការចម្រើនធំធាត់របស់កូនតូចកាន់តែមានប្រសិទ្ធភាពឡើង។ ថ្ងៃនេះទំព័រសុខភាពមាតា និងទារក សូមលើកយកចំណេះដឹងរឿងទឹកដោះម្តាយមកជម្រាបជូនមិត្តអ្នកអាន រួមទាំងវិធីជម្រុញឱ្យមានទឹកដោះច្រើនផងដែរ៖

១ – ត្រៀមកាយ ត្រៀមចិត្តឱ្យរួចជាស្រេច

សម្រាប់អ្នកម្តាយ ដែលតាំងចិត្តចង់ចិញ្ចឹមកូនដោយទឹកដោះខ្លួនឯងពិតៗនោះ ប្រាកដណាស់ថានឹងមានការព្យាយាមយ៉ាងខ្លាំងចំពោះការបំបៅដោះកូនតូច និងដែលសំខាន់នោះការចិញ្ចឹមកូនដោយទឹកដោះម្តាយ គឺជាចំណុចចាប់ផ្តើមដែលល្អក្នុងការត្រៀមរួចជាស្រេចទាំងចិត្តកាយ និងក្នុងរឿងផ្សេងទៀតផង។

២ – ស្វែងរកព័ត៌មាន និងចំណេះដឹងបន្ថែម

ប្រាកដណាស់ថា ការស្វែងរកចំណេះដឹងនឹងជួយឱ្យអ្នកម្តាយកាន់តែមានភាពជឿជាក់ខ្លាំងឡើងថា ខ្លួនឯងនេះគឺជាអ្នកម្តាយដែលល្អបំផុតសម្រាប់កូនសម្លាញ់ពិតមែន ព្រោះព័ត៌មានផ្សេងៗនោះនឹងអាចធ្វើឱ្យយើងដឹងពីវិធីការបំបៅទឹកដោះកូនតូចយ៉ាងត្រឹមត្រូវ និងពេលជួបនឹងបញ្ហាផ្សេងៗនោះ ក៏អ្នកម្តាយអាចទប់ទល់បានទាន់ពេលដែរ។

៣ – ជម្រុញទឹកដោះ ៣ ថ្ងៃដំបូងក្រោយប្រសូត

ក្នុងអំឡុងពេលបីថ្ងៃដំបូងដែលកូនប្រសូតចេញមកនោះ អាចនឹងនិយាយបានថា ជាអំឡុងពេលដែលមិនបានសង្កត់ធ្ងន់លើការបំបៅទឹកដោះកូនតូចបែបច្បាស់លាស់ប៉ុន្មាននោះទេ ដោយសារតែក្រពះអាហាររបស់កូននៅតូច ដូច្នេះទើបគេត្រូវការទឹកដោះមិនច្រើនប៉ុន្មានទេ តែរឿងដែលសំខាន់នោះគឺ ភាពជិតដិតស្និទ្ធស្នាលរវាងអ្នកម្តាយ ជាមួយកូនតូចដែលនឹងត្រូវតែស្អិតល្មួត និងស្ថិតស្ថេរកាន់តែខ្លាំងឡើង។

៤ – អ្នកជំនួយការដ៏សំខាន់ក្នុងការជម្រុញទឹកដោះនោះ គឺកូន

បន្ទាប់ពីប្រសូតរួចរាល់ហើយ អ្នកគ្រូពេទ្យច្រើនតែបីកូនមកឱ្យបៅទឹកដោះម្តាយ ដោយសារតែកូនទើបនឹងកើតភ្លាមនោះមានសមត្ថភាពក្នុងការបៅជញ្ជក់ទឹកដោះបានជាស្រេចហើយហ្នឹងឯង រឹតតែលើកយកមកដាក់នៅលើដើមទ្រូងរបស់អ្នកម្តាយ ឬយកមកដាក់នៅលើពោះរបស់អ្នកម្តាយក៏ដោយ កូនសម្លាញ់នឹងព្យាយាមរើប្រវេប្រវាទៅឱ្យជិតដោះអ្នកម្តាយ ហើយកម្រើកមាត់ដើម្បីត្របាក់ក្បាលដោះអ្នកម្តាយ ហើយការប៉ះពាល់នេះក៏នឹងបញ្ជូនសញ្ញានេះទៅឯខួរក្បាលរបស់អ្នកម្តាយថា កូនមកបៅដោះហើយ បន្ទាប់ពីនោះក៏នឹងមានកម្មវិធីបញ្ជាការផលិតទឹកដោះឡើង ទើបការបំបៅទឹកដោះម្តាយដំណើរការទៅតាមធម្មជាតិ នេះគឺដោយសារតែកូនស៊ាំធ្លាប់នឹងការបៅដោះម្តាយតាំងពីដំបូងហ្នឹងឯង។

៥ – កុំអាលទិញដបទឹកដោះគោឱ្យកូន

សម្រាប់អ្នកម្តាយ ដែលត្រូវការបំបៅទឹកដោះម្តាយដល់កូនឱ្យបានជោគជ័យនោះ ក្នុងអំឡុងពេលដំបូងៗនោះ កុំទិញដបទឹកដោះគោមកប្រើជាដាច់ខាត ព្រោះនៅពេលមានដបទឹកដោះគោនៅជិតដៃ ក៏នឹងមានសញ្ញាថា អ្នកម្តាយនឹងស្រវាយកមកឱ្យកូនបៅមិនខាន។ រឿងនេះអាចនឹងក្លាយជាចំណុចតូចមួយដែលអ្នកម្តាយមើលរំលង រហូតធ្វើឱ្យការបំបៅទឹកដោះកូនដោយទឹកដោះម្តាយមិនបានទទួលជោគជ័យហ្នឹងឯង។

អ្នកម្តាយម្នាក់ណាដែលចង់ចិញ្ចឹមកូនដោយទឹកដោះដែលចេញមកពីដោះរបស់ខ្លួនឯងឱ្យបានជោគជ័យនោះ កុំភ្លេចយកចិត្តទុកដាក់លើរឿងតូចៗដែលបានយកមកជម្រាបជូននេះ ព្រោះការបំបៅទឹកដោះកូន គឺជារឿងសំខាន់ និងគួរឱ្យមានមោទនភាពណាស់សម្រាប់ស្រ្តីជាម្តាយគ្រប់រូប៕

អត្ថបទផ្ដល់សិទ្ធិដោយ Royalausnzcambodia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]