ភ្នំពេញ៖ កាលពីថ្ងៃទី ៣០ ខែមិថុនា ហាងលក់នាឡិកាដៃ Versus Versace បានបើកសម្ពោធជាផ្លូវការនៅក្នុងទីតាំងផ្សារទំនើប The Olympia Mall ។

ភ្ញៀវកិត្តិយសជាច្រើនដូចជា Miss Cambodia ក្រុមតារា ហ្វេសប៊ុក និង អ៊ីនស្តារក្រាម តំណាងក្រុមហ៊ុនផ្សេងៗ ជាពិសេសគឺវត្តមានរបស់ Miss Global 2018 កញ្ញា ហង្ស សូរិយ៉ាន់ និង អ្នកឆ្នៃម៉ូតវ័យក្មេងដែលកំពុងទទួលបានចំណាប់អារម្មណ៍គឺ លោក ម៉ែន សីហា បានធ្វើឲ្យកម្មវិធីទទួលបានចំណាប់អារម្មណ៍ពីសំណាក់អ្នកទៅកម្សាន្តនៅក្នុងផ្សាទំនើបមួយនេះ ។

អ្នកចូលរួមក្នុងកម្មវិធី គ្មានអ្នកណាម្នាក់មិនលាន់មាត់សរសើរពីសម្រស់ និងការតុបតែងខ្លួនរបស់ កញ្ញាហង្សសូរិយ៉ាន់នោះទេ ព្រោះវាពិតជាទាក់ទាញមិនធម្មតាមែន ។ ក៏ដូចគ្នាទៅនឹងលោក ម៉ែន សីហា ក៏បានធ្វើឲ្យមនុស្សជាច្រើនឈរភ្លឹក នឹងស្ទីលតុបតែងខ្លួនរបស់លោក ម៉ែន សីហា ដែរ ព្រោះថាមានភាព Unique សាកសមនឹងឈ្មោះ អ្នកច្នៃម៉ូដ ជំនាន់ថ្មីមែន ។

អ្នកទាំងពីរបានប្រជែងគ្នាទាក់ទាញចំណាប់អារម្មណ៍ពីអ្នកសារព័ត៌មាន អ្នកចូលរួមកម្មវិធី និងអ្នកនៅក្នុងផ្សារទំនើប The Olympia Mall ទាំងមូលតែម្ដង ។

សូមបញ្ជាក់ផងដែរថា នៅក្នុងថ្ងៃកម្មវិធីនាឡិកាដៃ Versus Versace នោះក៏បានបញ្ចេញនៅម៉ូដែលថ្មីរបស់ខ្លួនដែលអតិថិជនរបស់ Versus Versace ទន្ទឹងរង់ចាំជាយូរនោះគឺ Mabillon ដែលជាម៉ូតប្រចាំឆ្នាំ២០១៩ ។ សម្រាប់អតិថិជនដែលចាប់អារម្មណ៍ម៉ូតថ្មីនេះអាចធ្វើដំណើរទៅកាន់ហាងនាឡិកាថ្មីរបស់ Versus Versace ដែលនៅផ្សារទំនើប The Olympia Mall ឬទំនាក់ទនងតាមលេខទូរស័ព្ទ 087 85 1000 ៕

Mabillon ជាម៉ូតប្រចាំឆ្នាំ២០១៩
Mabillon ជាម៉ូតប្រចាំឆ្នាំ២០១៩
ហង្ស សូរិយ៉ាន់
សម្ពោធហាងលក់នាឡិកាដៃ Versus Versace
សម្ពោធហាងលក់នាឡិកាដៃ Versus Versace
សម្ពោធហាងលក់នាឡិកាដៃ Versus Versace
សម្ពោធហាងលក់នាឡិកាដៃ Versus Versace
សម្ពោធហាងលក់នាឡិកាដៃ Versus Versace
សម្ពោធហាងលក់នាឡិកាដៃ Versus Versace
សម្ពោធហាងលក់នាឡិកាដៃ Versus Versace

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]