ភ្នំពេញ៖ បើនិយាយទៅដល់ពិធីការិនីស្រស់សោភា កញ្ញា គង់ វង្សយ៉ាទី ដ៏មានប្រជាប្រិយភាព រូបនេះវិញ គេសង្កេតឃើញថា មានភាពមមាញឹកខ្លាំងមែនទែន ជាមួយនឹងការងារសិល្បៈ ក្នុងពេលបច្ចុប្បន្ននេះ ក្នុងអាជីពជាតារាសម្ដែង និងពិធីការិនី។

ខណៈពេលដែលតារាស្រីដ៏មានប្រជាប្រិយភាព គង់ វង្សយ៉ាទី មានភាពសកម្មលើវិស័យសិល្បៈខ្លាំងនោះ គេតែងឃើញវត្តមានរបស់ នាង ជាមួយនឹងការងារសង្គមច្រើនមែនទែន ធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួន ទទួលបានការចាប់អារម្មណ៍ ពេលកន្លងមក។

យ៉ាងណាមិញ គណនីហ្វេសប៊ុកផ្លូវការរបស់តារាស្រី កញ្ញា គង់ វង្សយ៉ាទី បានបង្ហោះរូបភាពជាច្រើន ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនឹងទិដ្ឋភាពចែកអំណាយរបស់នាង។

ក្នុងនោះផងដែរបើ ផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថា កញ្ញា គង់ វង្សយ៉ាទី ដែលជាតារាសម្ដែងស្រីលំដាប់ជួរមុខនោះ បានបង្ហាញពីសកម្មភាព​ចែកអំណាយ ទៅកាន់ ពូ មីង ដែលជាកម្មករប្រមូលសម្រាម ធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន មានការចាប់អារម្មណ៍ខ្លាំងមែនទែន អមជាមួយនឹងពាក្យសរសើរគ្រប់គ្នាមិនដាច់ពីមាត់។

គួររម្លឹកផងដែរ នេះមិនជាលើកទីមួយនោះទេ ដែលតារាស្រី និងជាពិធីការិនី គង់ វង្សយ៉ាទី តែងធ្វើបែបនេះ សូម្បីតែថ្ងៃខួបកំណើតរបស់ខ្លួន ក៏នាង តែងធ្វើសកម្មភាពមនុស្សធម៌ដែរ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា៖  

គង់វង្ស យ៉ាទី
គង់វង្ស យ៉ាទី
គង់វង្ស យ៉ាទី
សកម្មភាពរបស់ យ៉ាទី
សកម្មភាពរបស់ យ៉ាទី
សកម្មភាពរបស់ យ៉ាទី
សកម្មភាពរបស់ យ៉ាទី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ វង្សយ៉ាទី