ភ្នំពេញ៖ អ្នកអង្គម្ចាស់ នរោត្ដម ជេន ណា ដែលជាសែរាជវង្ស កំពុងទាញបានការចាប់អារម្មណ៍ពីប្រិយមិត្តគ្រប់មជ្ឃដ្ឋាន តាមរយៈទេពកោសល្យ សិល្បៈដ៏សម្បូរបែប ដែលមានដូចជា ការបកស្រាយបទចម្រៀង បានយ៉ាងពីរោះ ព្រមទាំងអាចបញ្ចេញក្បាច់រាំ​ បានយ៉ាងរស់រវើកទៀតផង។

លើសពីនេះ ថ្មីៗនេះ អ្នកអង្គម្ចាស់ នរោត្ដម ជេន ណា ហាក់បីដូចជា ទទួលបានភាពជោគជ័យយ៉ាងខ្លាំង ដោយគេតែងសង្កេតឃើញ វត្តមានទ្រង់ នៅលើ កញ្ចក់ទូរទស្សន៍នានា ថែមទាំងត្រូវបាន ក្រុមហ៊ុនជាច្រើន អញ្ជើញជាកិត្តិយស ក្នុងកម្មវិធីល្បីៗជាច្រើនថែមទៀតផង។

ស្រាប់តែថ្មីៗនេះ អ្នកអង្គម្ចាស់ នរោត្ដម ជេន ណា ពោរពេញដោយសមត្ថភាព មានដុងខាងសិល្បៈ មានផលិតកម្មមួយ បានផ្ដល់កិត្តិយស ឲ្យអ្នកអង្គម្ចាស់សម្ដែង ខ្សែភាពយន្តថ្មីមួយ ដែលនេះជាលើកទីមួយ របស់ទ្រង់ផងដែរ។

ក្នុងពេលនោះដែរ តាមយៈគណនីហ្វេសប៊ុករបស់ ដួង ម៉ានិច្ច ក៏បានបង្ហាញពីសកម្មភាពដែលនាងកំពុងនៅ ជាមួយទ្រង់ និងបានបន្ថែមថា ខ្សែភាពយន្តជាលើកដំបូងរបស់ទ្រង់ លើកនេះ គឺមានការសម្ដែងរួមគ្នា ជាមួយនាងតែម្ដង។

ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យទស្សនិកជនជាច្រើន ទន្ទឹងរង់ចាំ មើលស្នាដៃ ដែលជាការសម្ដែងរួមគ្នារវាង តារាសម្ដែងដ៏មានប្រជាប្រិយភាព ដួង ម៉ានិច និង អ្នកអង្គម្ចាស់ នរោត្ដម ជេន ណា យ៉ាងអន្ទះសារ ផ្ទាល់តែម្ដង៕ 

អ្នកអង្គម្ចាស់នរោត្ដម ជេន ណា
អ្នកអង្គម្ចាស់នរោត្ដម ជេន ណា
អ្នកអង្គម្ចាស់នរោត្ដម ជេន ណា
អ្នកអង្គម្ចាស់នរោត្ដម ជេន ណា
អ្នកអង្គម្ចាស់នរោត្ដម ជេន ណា និងដួង ម៉ានិច្ច
អ្នកអង្គម្ចាស់នរោត្ដម ជេន ណា និងដួង ម៉ានិច្ច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច