ថៃ៖ ដូចដែលប្រិយមិត្តមួយចំនួនបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រី កញ្ញា Kambun ត្រូវបានគូស្នេហ៍នាងបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលជំងឺពោះវៀនដោះខ្នែងរបស់តារាស្រីរូបនេះ ត្រូវការចាំបាច់វះកាត់ជាបន្ទាន់ផងដែរ។

យ៉ាងណាមិញ សម្រាប់ការវះកាត់ជាលើកដំបូងក្នុងឆាកជីវិតរបស់តារាសម្ដែងស្រី កញ្ញា Kambun ក៏បានទទួលជោគជ័យដោយសុវត្តិភាពផងដែរ។ ក្នុងនោះដែរ អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍ បន្ទាប់ពីសម្រាកនៅក្នុងមន្ទីរពេទ្យ ជិតមួយសប្ដាហ៍មកនេះ ដោយគ្រាន់តែចេញពីមន្ទីរពេទ្យភ្លាម ស្រាប់តែគូស្នេហ៍តារាស្រីរូបនេះ បានរៀបចំSurprise នូវរថយន្តស៊េរីទំនើបមួយគ្រឿងដល់រូបនាងភ្លាមតែម្ដង។

ជាមួយគ្នានេះដែរ ក្រោយពីបានឃើញបែបនេះ បានធ្វើឲ្យមហាជន ក៏ដូចជាបណ្ដាអ្នកគាំទ្រតារាស្រី កញ្ញា Kambun បានចូលរួមសម្ដែងក្ដីរំភើបជំនួសតារាស្រីរូបនេះជាខ្លាំង ព្រោះថារូបនាង ពិតជាមានសំណាងណាស់ បានគូស្នេហ៍ទាំងសង្ហា ពូកែមើលថែ និងជាពិសេសតែងតែយល់ចិត្តនាងជានិច្ចថែមទៀតផង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

Kambun
Kambun
Kambun និងមិត្តប្រុស
Kambun
Kambun
Kambun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]