ភ្នំពេញ៖ ដូចដែលទស្សនិកជនជាច្រើន ស្គាល់រួចមកហើយ ជាមួយនឹងពិធីការនីដ៏ឆ្នើមនោះគឺ អ្នកនាង គង់ សុជាតិ ដែលមានការគាំទ្រខ្លាំងមែនទែន ពីសំណាក់ ពុក ម៉ែ បងប្អូន នៅតាមកម្មវិធីផ្សេងៗ នាពេលកន្លងមក។ 

ក្នុងនោះផងដែរ គេសង្កេតឃើញថា សូម្បីលោក ជា វិបុល ដែលត្រូវជាស្វាមី របស់អ្នកនាង គង់ សុជាតិ ក៏មានប្រជាប្រិយភាពមិនចាញ់គ្នា ប៉ុន្មានដែរលើវិថីសិល្បៈ ។

ជាក់ស្ដែង កាលពីថ្មីៗនេះ កូនស្រីរបស់អ្នកនាង គង់ សុជាតិ ក៏បានធ្វើឲ្យហ្វេន មានការភ្ញាក់ផ្អើលជាថ្មីជាមួយនឹង ការសិក្សារបស់គេ ដែលទទួលបានការលទ្ធផលល្អ ក្នុងជ័យលាភី លេខ ៣ ផ្អែកភាសាខ្មែរ។

លើសពីនេះទៅទៀតនោះ អ្នកនាង គង់ សុជាតិ ក៏បានបង្កប់មកជាមួយសារជាច្រើនថា៖«ម្តាយណាមិនសប្បាយចិត្ត ដោយក្តីមោទនភាពជាពន់ពេកនេះជាកិត្តិយសដ៏ធំសម្រាប់ម្តាយនិងក្រុមគ្រួសារ សូមជូនពរអោយកូនកាន់តែទទួលបាននូវភាពជោគជ័យនៅក្នុងវិថីសិក្សារបស់កូន ម្តាយពិតជារំភើបឥតគណនា សម្រាប់ថ្ងៃដ៏ពិសេសនេះ»ក្រៅពីពាក្យទាំងអស់នេះហើយ អ្នកនាង គង់ សុជាតិ ញញឹមបិទមាត់មិនជិតនោះទេ ។

គួររម្លឹកផងដែរថា នេះមិនមែនជាលើកទីមួយនោះទេ ដែលកំពូលពិធីការិនី អ្នកនាង គង់ សុជាតិ បានសម្ដែងអារម្មណ៍រំភើបខ្លាំង នៅលើបណ្ដាញសង្គមហ្វេសប៊ុក បែបនេះ ជាមួយនឹងលទ្ធផលការសិក្សាកូនស្រីរបស់ខ្លួន ព្រោះជារឿយៗ កូនស្រីអ្នកនាង តែងតែ ទទួលបានរង្វាន់ និងចំណាត់ថ្នាក់ល្អ ឲ្យអ្នកនាងជានិច្ច៕

គង់ សុជាតិ និងកូនស្រី
កូនស្រី គង់ សុជាតិ
កូនស្រី គង់ សុជាតិ
គង់ សុជាតិ និងកូនស្រី
គង់ សុជាតិ និងកូនស្រី
គង់ សុជាតិ និងកូនស្រី
គង់ សុជាតិ និងកូនស្រី
គង់ សុជាតិ និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ