ភ្នំពេញ៖ នរណាខ្លះចូលចិត្តស៊ីអារម្មណ៍បែប Romantic? ឥលូវនេះទូរស័ព្ទដៃបែប Romantic ដ៏ស្រទន់ បានបង្ហាញខ្លួននៅជាចំពោះមុខលោកអ្នកហើយ នោះគឹជាទូរស័ព្ទដៃម៉ូឌែលថ្មីត្រកូល Reno បានមកដល់ទៀតហើយ។ OPPO Reno Sunset Rose ដែលទើបតែប្រកាសលក់នៅលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន OPPO ប្រចាំនៅប្រទេសកម្ពុជា ក្នុងតម្លៃត្រឹមតែ 529$ ប៉ុណ្ណោះ។

OPPO Reno Sunset Rose

ក្រោយពីបានបង្ហាញខ្លួននៅក្នុងកម្មវិធីប្រគំតន្រ្តីដ៏កក្រើក «I can see your voice special concert by OPPO» កាលពីយប់មិញនេះ នៅផ្សារទំនើប AEON SEN SOK ដោយមានការចូលរួមទស្សនាពីសំណាក់អ្នកគាំទ្រយ៉ាងច្រើនកុះករ ជាពិសេសគឺវត្តមានកំពូលតារាចម្រៀងដ៏ល្បី និងជាតារាតំណាងរបស់ក្រុមហ៊ុនទូរស័ព្ទដៃ OPPO អ្នកនាង ពេជ្រ សោភា និងលោក Step ផងដែរ។

OPPO Reno Sunset Rose
OPPO Reno Sunset Rose

ម៉ូឌែលថ្មី OPPO Reno ពណ៌ Sunset Rose នេះ គឺជាប្រភេទទូរស័ព្ទដែលបានរចនាឡើងក្នុងគោលបំណងផ្លាស់ប្តូរអារម្មណ៍បែបថ្មី ប្លែក និងស្រទន់ដ៏សែន Romantic ប្រៀបបានទៅនឹងទិដ្ឋភាពនៃពន្លឺថ្ងៃលិច ដែលអ្នកណាៗក៏ប្រាថ្នាចង់គយគន់ទិដ្ឋភាពបែបនេះដែរ។ ក្រៅពីមានពណ៌ស្រទន់ដ៏ទាក់ទាញហើយនោះ OPPO Reno Sunset Rose មានចំណុចពិសេសដូចជា កាមេរ៉ាក្រោយទំហំ 48MP + 5MP និងកាមេរ៉ាមុខ 16MP មានបច្ចេកវិទ្យា AI Beauty វាមានបំពាក់ពន្លឺជំនួយ (Soft Light) ថាមពលថ្ម 3065mAh និង ROM 256GB និង RAM 6GB ផងដែរ។ លក្ខណៈសម្បត្តិរបស់វា គឺសឹងតែដូចគ្នាបេះបិទទៅនឹងម៉ូឌែល OPPO Reno ធម្មតា ប៉ុន្តែវាមានពណ៌ប្លែកថ្មី ដ៏ស្រទន់ សម្រាប់ផ្គាប់ចិត្តស្រ្តី និងមិត្តនារីដែលទាន់សម័យ និងមានភាពជឿជាក់ ហើយប្រសិនបើបានមនុស្សជាទីស្រលាញ់ទិញជូនពួកគាត់ទៀត នោះកាន់តែពិសេសទៀតហើយ ពួកគាត់ច្បាស់ជាញញឹមបិទមាត់មិនជិតទេ។ អ៊ីចឹងនៅចាំអីទៀតបុរសៗគ្នាយើងអើយ ចង់យកចិត្តមនុស្សស្រីដែលអ្នកលួច Crush យូរមកហើយ ឬធ្វើឲ្យដៃគូស្នេហា ១០០ ឆ្នាំរបស់អ្នក ព្រមទាំងធ្វើឲ្យឧត្តមភរិយារបស់អ្នកកាន់តែសប្បាយចិត្ត និងស្រលាញ់អ្នកលើសដើម គ្រាន់តែទូរស័ព្ទ OPPO Reno Sunset Rose ប៉ុណ្ណឹងមានអីអស្ចារ្យ ទិញជូនគាត់ភ្លាម ញញឹមភ្លែតតែម្តង៕  

OPPO Reno Sunset Rose
OPPO Reno Sunset Rose
OPPO Reno Sunset Rose

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]