ច្រើនឆ្នាំមកហើយ មានពាក្យចចាមអារ៉ាមជាច្រើន ពាក់ព័ន្ធរឿងញ៉ាំប៊ីចេង ភាគច្រើនថាពុកឆ្អឹង ប៉ុន្តែរឿងនេះមិនមែនការពិតទេ ព្រោះវិទ្យាសាស្ត្ររកមិនឃើញភស្តុតាងបញ្ជាក់រឿងនេះនៅឡើយ។ ទោះមិនបង្កឲ្យពុកឆ្អឹង ប៊ីចេងអាចបង្កឲ្យមានជំងឺផ្សេងៗជាច្រើន ហើយគ្រឿងផ្សំក្នុងអាហារមួយចំនួនទៀត ក៏អាចប៉ះពាល់សុខភាពយើង។ “Hello គ្រូពេទ្យ” នឹងលើកយកគ្រឿងផ្សំរសជាតិមួយចំនួន អាចប៉ះពាល់សុខភាពធ្ងន់ធ្ងរមកបង្ហាញឲ្យយើងដឹង។
១- គ្រោះថ្នាក់បង្កដោយសារធាតុបន្ថែមក្នុងអាហារ
គ្រឿងបន្ថែមរសជាតិ និងគ្រឿងរក្សាគុណភាព ទាក់ទងនឹងបញ្ហាសុខភាពផ្សេងៗ ដោយការសិក្សាដំបូងបានរកឃើញជំងឺកាចហាសាវជាច្រើនទៅលើសត្វ និងប្រតិកម្មផ្សេងលើមនុស្សដូចជា៖
– មហារីកលើពពួកសត្វកកេរ (នៅក្នុងមន្ទីរពិសោធន៍)។
– សារធាតុគីមីដូចជា សារធាតុសុលហ្វីត (Sulfites) នីទ្រីត (Nitrites) និងនីត្រាត (Nitrates) ក្នុងសារធាតុរក្សាគុណភាព ប្រើដើម្បីការពារកុំឲ្យសាច់សត្វផ្លាស់ប្ដូរពណ៌ អាចបង្កជាជំងឺហឺត និងប្រតិកម្មអាលែកហ្ស៊ី ហើយត្រូវចាត់ទុកជាសារធាតុបន្ថែមក្នុងអាហារអាក្រក់បំផុត។
– គ្រឿងបន្ថែមរសជាតិ និងគ្រឿងរក្សាគុណភាព បង្កឲ្យមានរោគសញ្ញាលើពោះវៀន ដូចជា ចង្អោរ និងរាក អាចជាផ្នែកមួយនៃប្រតិកម្មអាលែកហ្ស៊ី។
– សារធាតុស្ករសិប្បនិម្មិត បង្កឲ្យមានការសម្រាលកូនមុនកំណត់។ នេះបើយោងតាមការសិក្សារបស់ប្រទេសដាណឺម៉ាកនៅឆ្នាំ២០១០ និងការសិក្សារបស់ប្រទេសន័រវែស ឆ្នាំ២០១២។
– សារធាតុខាងលើ ប្រតិកម្មអាលែកហ្ស៊ី និងបញ្ហាចុះខ្សោយការយកចិត្តទុកដាក់ (ADD- attention deficit disorder) លើក្មេងៗ។
– ប៊ីចេង ដែលជាសារធាតុរំញោចរសជាតិ អាចបង្កឲ្យយើងឈឺក្បាល។
– ជាតិផូហ្វាត បង្កើនគ្រោះថ្នាក់ជំងឺបេះដូង នៅមានដែលសារធាតុនេះប្រមូលផ្តុំច្រើនក្នុងរាងកាយ។
– សារធាតុបន្ថែមមានជាតិស្ករ និងជាតិផ្អែម អ័រម៉ូន ឬសារធាតុដែលអាចធ្វើឲ្យរំខានដល់ការចែកចាយអ័រម៉ូនក្នុងរាងកាយ បង្កហានិភ័យឡើងទម្ងន់ ។
– សារធាតុ អាស្ប៉ាតាម (Aspartame) បង្កឲ្យមានបញ្ហាលើប្រព័ន្ធប្រសាទ ដោយរកឃើញកើតមានចំពោះសត្វកណ្ដុរក្រោយស៊ីសារធាតុនេះ។
២- សារធាតុបន្ថែមក្នុងអាហារគេស្គាល់ជាទូទៅ
មានសារធាតុបន្ថែមក្នុងអាហាររហូតដល់ ៣០០ មុខ ដែលយើងបច្ចុប្បន្នកំពុងប្រើប្រាស់ប្រចាំថ្ងៃ ទាំងមិនដឹងថាសារធាតុទាំងនោះ អាចបង្កបញ្ហាសុខភាពអ្វីខ្លះ។ សារធាតុទាំងនោះអាចសម្លាប់ និងការពារពីសត្វល្អិត និងផ្សិតដែលកើតមានលើអាហារ។
– ប៊ីចេង (Mono-Sodium Glutamate (MSG)៖ ប៊ីចេង ជាសារធាតុបន្ថែមរសជាតិ និងរក្សាគុណភាព យើងច្រើនប្រើវាក្នុងពេលចម្អិនអាហារគ្រប់ប្រភេទ ខណៈក្នុងឧស្សាហកម្ម គេប្រើក្នុងអាហារវេចខ្ចប់ និងអាហារកំប៉ុង។ គេអាចរកឃើញប៊ីចេង នៅក្នុងអាហារខ្ចប់ជាច្រើន ដូចជា ដំឡូងបន្ទះ ស៊ុប សាច់កំប៉ុង ប៉ុន្តែគេមិនដែលបញ្ជាក់ថាជាសារធាតុ ប៊ីចេង (MSG) លើកំប៉ុង ឬសម្បកផលិតទាំងនោះទេ។
– សារធាតុ Acesulfame-K៖ សារធាតុ Acesulfame-K ជាសារធាតុផ្អែមសិប្បនិម្មិតធ្លាប់បានឃើញវាមាននៅក្នុងផលិតផលគ្មានជាតិស្ករ។ យោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រសម្រាប់ផលប្រយោជន៍សាធារណៈ (Center for Science in the Public Interest) នៅសហរដ្ឋអាមេរិក បច្ចុប្បន្នគេរកឃើញសារធាតុនេះ ប្រើនៅក្នុងភេសជ្ជៈកំប៉ុង និងលាយឡំជាមួយស្ករក្នុងផលិតផលផ្សេងទៀត។
– សារធាតុ Butylated Hydroxyanisole ឬ BHA៖ សារធាតុ BHA ជាសារធាតុរក្សាអាហារ ជួយពន្យឺតអត្រាវិវត្តរបស់ខ្លាញ់ទៅជា Rancid (សារធាតុមួយពេលដែលខ្លាញ់ធ្វើអុកស៊ីតកម្ម ហើយបណ្ដាលឲ្យមានក្លិនមិនល្អ)។ គេច្រើនឃើញសារធាតុនេះ នៅក្នុងអាហារគ្រាប់ធញ្ញជាតិ (Cereal) ដំឡូងបន្ទះ (Chip) និងផលិតផលពីប្រេងសណ្ដែក។ នៅពេលធ្វើតេស្តសារធាតុនេះទៅលើសត្វ គេរកឃើញថា អាចបង្កជាមហារីកនៅផ្នែកក្រពះ (Forestomach)។
– សារធាតុ Aspartame៖ សារធាតុ Aspartame ត្រូវបានគេស្គាល់ថាជាសារធាតុផ្អែមសិប្បនិមិ្មត អាចរកឃើញនៅក្នុងភេសជ្ជៈជាច្រើន ភេសជ្ជៈកំប៉ុង បង្អែមគ្មានជាតិស្ករ ស្ករកៅស៊ូ និងនៅក្នុងកញ្ចប់ផលិតផលផ្សេងៗ។
– សារធាតុ Cyclamate៖ សារធាតុ Cyclamate ជាសារធាតុផ្អែមសិប្បនិម្មិតដែលនៅសហរដ្ឋអាមេរិក គឺហាមឃាត់ ដោយសារវាអាចបង្កជាជំងឺមហារីក។ គេសង្ស័យថា សារធាតុនេះអាចនឹងជំរុញឲ្យកើនឡើងសកម្មភាពបង្កជំងឺមហារីកនៃសារធាតុផ្សេងៗទៀត ជាជាងខ្លួនវាផ្ទាល់។
៣- ធ្វើដូចម្ដេចដើម្បីចៀសសារធាតុបន្ថែមក្នុងអាហារ
សូមទិញបន្លែអាហារសរីរាង្គ (Organic) នៅពេលនេះកំពុងតែពេញនិយម ដើម្បីចៀសពីបញ្ហាប៉ះពាល់សុខភាព ដោយសារពពួកអាហារកំប៉ុង (Processed foods)។ ទោះបីជាអាហាររបៀបនេះ នាំឲ្យមានសុខភាពល្អក៏ពិតមែន ប៉ុន្តែវាមានតម្លៃថ្លៃ បើធៀបនឹងអាហារកំប៉ុង។ ប្រសិនបើអ្នកមានថវិកាតិច សូមទិញវាតាមកម្រិតសមរម្យ ឬអាចដាំប្រភេទបន្លែទាំងនោះដោយខ្លួនឯង បើអាចទៅរួច។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]