ក្មេង​កាលណា​​ម៉ឹម​ទឹកដោះ​គោ ញ៉ាំ​ចំណី​អាហារ ឬ​អ្វី​មួយ​ចូល​ក្នុង​ពោះ​មាន​ប្រតិកម្ម នោះ​ច្បាស់​ជា​អាលែកហ្ស៊ី​ជាមួយ​អាហារ​ទាំង​នោះ​ហើយ បើ​ម៉ាក់ប៉ា​បណ្តែត​បណ្តោយ កូន​តូច​ងាយ​នឹង​ខ្វះ​អាហារូបត្ថម្ភ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។

១- រោគសញ្ញា​ក្មេង​អាលែកហ្ស៊ី​អាហារ

មាន​សញ្ញា​ជាច្រើន​ដែល​យើង​អាច​សម្គាល់​បាន​ថា កូន​អាលែកហ្ស៊ី​ជាមួយ​ចំណី​អាហារ​ណាមួយ​ដែល​យើង​ឲ្យ​ញ៉ាំ ឬ​អាលែកហ្ស៊ី​ជាមួយ​​ម៉្សៅ​ទឹកដោះគោ​ដែល​គេ​ម៉ឹម៖
– ក្អែ​ញឹក​ញាប់
– ក្អួត
– ឈឺពោះ
– ហើមពោះ
– រាករូស
– ហត់ ពិបាក​ដក​ដង្ហើម
– រមាស់​ស្បែក
– ហើមមុខមាត់​ បបូរមាត់ អណ្តាត បំពង់ក។

២- វិធី​ការពារ និង​ព្យាបាល

អាលែកហ្ស៊ី​អាហារ ស្តាប់​ទៅ​ហាក់​មិន​ធ្ងន់​ធ្ងរ តែ​មិន​អ៊ីចឹង​ទេ ក្មេងៗ ពិសេស​ក្មេង​អាយុ​ក្រោម ១ ឆ្នាំ មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ បើ​អាលែកហ្ស៊ី​ធ្ងន់ធ្ងរ​អាច​ឈាន​​ទៅ​ស្លាប់​បាន។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ផ្តល់​ជា​ដំបូន្មាន​ឲ្យ​ម៉ាក់ប៉ា​ត្រូវ​តាម​ដាន​ចំណី​អាហារ​ដែល​កូន​ញ៉ាំ​ជាមួយ​រោគ​សញ្ញា​ដែល​បាន​រៀបរាប់​ខាង​លើ ក្នុង​ករណី​ឃើញ​កូន​ប្រតិកម្ម​ជាមួយ​អាហារ​ ត្រូវ​ឈប់​ឲ្យ​កូន​ញ៉ាំ​ចំណី​អាហារ​ទាំង​នោះ ប្រសិន​បើ​អាលែកហ្ស៊ី​ជាមួយ​ទឹកដោះ​គោ​ម្សៅ ត្រូវ​ឆាប់ប្តូរ​ប្រភេទ​ដែល​មាន​​អាលែកហ្ស៊ីតិច​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]