ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី​ម្នាក់​ដោយ​ប្រើ​ខ្សែភ្លើង និង​ច្រ​វ៉ា​ក់ បណ្តាល​ឲ្យ​រង​របួស​ពេញ​ខ្លួន ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែកក្កដា​នេះ នៅ​ចំណុច​ភូមិ​ចុង​បង្គោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ អែ​ល ណា​វី​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់​ដូង ស្នាក់​នៅ​ភូមិ​ចុង​បង្គោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​ឆ្លើយ​ថា ខ្លួន​បាន​ស្រឡាញ់​គ្នា​រយៈពេល​ប្រហែល​១​ខែ​មក​ហើយ តែ​មិន​ដែល​បាន​គេង ឬ​រួម​ភេទ​ជាមួយ​គ្នា​ទេ ។

សមត្ថកិច្ច​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ និង​ជនសង្ស័យ​បាន​ស្រឡាញ់​គ្នា​ចេញចូល​កន្លែង​នាង​ស្នាក់​នៅ​រយៈពេល​ប្រហែល​១​ខែ​មក​ហើយ តែ​នៅ​យប់​ថ្ងៃ​ទី​៣០ ខែមិថុនា​នេះ ជន​រង​គ្រោះ និង​ជនសង្ស័យ​បាន​ដេក​ជាមួយ​គ្នា​នៅផ្ទះ​ជនសង្ស័យ លុះ​ព្រឹក​ឡើង​ជន​រង​គ្រោះ​ងើប​ទៅ​ផ្សារ ចំណែកឯ​ជនសង្ស័យ​ងើបឡើង​បាត់​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​ហ្វា​យ និង​លុយ​១៦​ម៉ឺន​រៀល ទើប​ធ្វើ​ឲ្យ​ជនសង្ស័យ​ទៅ​រក​ឃើញ លុះ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​កំពុង​ដើរ​ចេញពី​ផ្សារ ទើប​ជនសង្ស័យ​ហៅ​ទៅ​ផ្ទះ​វិញ ។ លុះ​ពេល​ដល់​ផ្ទះ​បាន​ចាប់​ជន​រង​គ្រោះ​ដាក់ច្រវ៉ាក់​ទៅ នឹង​រទេះដឹក​ដូង​រួច​យក​ខ្សែភ្លើង​វាយ​តែ​ម្ដង ។

ជន​រង​គ្រោះ​មានឈ្មោះ យ ស ជ អាយុ​១៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់​ស៊ុប នៅ​ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ បើ​តាម​សម្តី​ជន​រង​គ្រោះ​បាន​ឆ្លើយ​ថា គាត់​បាន​ស្រឡាញ់​គ្នា​ជិត​១​ខែ​មក​ហើយ តែ​មិន​ដែល​រួម​ភេទ​ទេ​បាន​ត្រឹមតែ​អោប​ថើប ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ និង​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុ​សិ៍្ត ដើម្បី​ចាប់​ការ​តាម​នីតិវិធី​ច្បាប់ ៕ 

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]