ថៃ៖ តារាសម្តែងស្រីលំដាប់ជួរមុខប្រចាំប្រទេសថៃ កញ្ញា Yaya Urassaya ត្រូវបានគេដឹងថា នាងបានប្រឡូកចូល វិស័យសិល្បៈប្រមាណជាង១០ឆ្នាំមកហើយ ដោយគ្រប់គ្នាបានស្គាល់នាងដំបូង តាមរយៈការសម្តែងភាពយន្តដំបូងបង្អស់របស់នាង ចំណងជើងថា«Duang Jai Akkanee» កាលពីឆ្នាំ២០១០ ជាមួយនឹងមិត្តប្រុសបណ្តូលចិត្តតារាសម្តែងប្រុស Nadech Kugimiya

តួយ៉ាង រយៈពេល៨ឆ្នាំមកនេះ កេរ្តិ៍ឈ្មោះរបស់ Yaya ក៏កាន់តែល្បីឡើងៗជាលំដាប់ ហើយបើនិយាយពីចំនួនស្ពតពាណិជ្ជកម្ម ដែលនាងបានផ្សព្វផ្សាយឲ្យវិញ គិតមកទល់ពេលនេះ គឺបានប្រមាណជាជាង២០០ស្ពតពាណិជ្ជកម្មហើយ ហើយបើគិតមកត្រឹមពាក់កណ្តាលឆ្នាំ ២០១៩នេះផងដែរ ត្រូវបានទម្លាយថា Yaya ថែមទាំងបានក្តោបក្តាបស្ពតពាណិជ្ជកម្ម មិនក្រោមជាង១០ស្ពតពាណិជ្ជកម្មថែមទៀត នៅក្នុងដៃថែមទៀតផង។

អ្វីដែលពិសេសជាងនេះទៅទៀតនោះ Yaya ថែមទាំងត្រូវបានមហាជនដាក់នាមឲ្យថាជា «ម្ចាស់ក្សត្រីនៃស្ពតពាណិជ្ជកម្ម» ថែមទៀតផងដែរ ដោយសារតែ នាងគឺជាតារាស្រីដែលមានគំរូល្អ មិនធ្លាប់មានព័ត៌មាន រឿងអាស្រូវអាក្រក់សូម្បីតែម្តង រយៈពេល១០ឆ្នាំមកនេះ ជាពិសេស នាងថែមទាំងមានមន្តស្នេហ៍ទាក់ទាញ ទាំងសម្រស់ ចរិកនិងកាយវិការ ដែលធ្វើឲ្យមនុស្សគ្រប់គ្នា មិនលង់ស្រលាញ់នាងមិនបានថែមទៀតផង៕ 

តារាសម្តែងស្រី Yaya Urassaya
តារាសម្តែងស្រី Yaya Urassaya
តារាសម្តែងស្រី Yaya Urassaya
តារាសម្តែងស្រី Yaya Urassaya
តារាសម្តែងស្រី Yaya Urassaya
តារាសម្តែងស្រី Yaya Urassaya
តារាសម្តែងស្រី Yaya Urassaya
តារាសម្តែងស្រី Yaya Urassaya
តារាសម្តែងស្រី Yaya Urassaya
តារាសម្តែងស្រី Yaya Urassaya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]