ភ្នំពេញ៖ បើនិយាយពីម្ចាស់ជ័យលាភីលេខ១ ស្រីស្រស់ប្រុសស្អាតអ្នកនាង ពៅ ធាវី ប្រិយមិត្តមួយចំនួន ប្រហែលជានៅចាំមិនទាន់ភ្លេចនោះទេ បើទោះបាត់មុខនាងមួយរយៈធំក៏ដោយ ព្រោះថាអតីតតារាសម្តែងរូបនេះ ធ្លាប់លេចមុខក្នុងរឿងល្បីៗជាច្រើន ជាពិសេសនោះគឺក្នុងរឿង “កុមារី២៥ឆ្នាំ” តែម្តង។

យ៉ាងណាមិញ ស្រាប់តែប៉ុន្មានម៉ោងមុននេះនៅលើបណ្តាញសង្គម លោក អ៊ុន សុធា ដែលជាតារាសម្តែងដ៏មានប្រជាប្រិយភាព បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីឃើញលោកបង្ហោះរូបជាមួយអ្នកនាង ពៅ ធាវី ដោយភ្ជាប់ជាមួយសារមួយឃ្លាថា៖ “តើអ្នកទាំងអស់គ្នានៅចាំទេ ? តើគាត់ជាអ្នកណា ?”

ក្នុងនោះដែរ ផ្អែកតាមរូបមួយសន្លឹកនោះ បើទោះជាអ្នកនាង ពៅ ធាវី បាត់មុខមួយរយៈធំ ហើយវ័យរបស់អតីតតារាស្រីរូបនេះរាងជ្រេបន្តិចមែន ក៏ប៉ុន្តែសម្រស់របស់នាងនៅតែស្អាត និងក្មេងជាងវ័យដដែល ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើននាំគ្នាលាន់មាត់ពីសម្រស់របស់នាង។

ម៉្យាងវិញទៀត បើតាមការសង្កេតលើការបញ្ចេញមតិរបស់អ្នកគាំទ្រ បានឲ្យឃើញថា អ្នកគាំទ្រជាច្រើននៅតែចាំឈ្មោះរបស់តារាស្រីរូបនេះជានិច្ច ហើយអ្នកគាំទ្រថែមទាំងចាំនូវខ្សែភាពយន្តដែលនាងធ្លាប់សម្តែងថែមទៀតផង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

ពៅ ធាវី កាលប្រឡង
ពៅ ធាវី កាលពីមុន
ពៅ ធាវី កាលពីមុន
ពៅ ធាវី កាលពីមុន
ពៅ ធាវី ពេលនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]