សិង្ហបុរី៖ កាលពីម្សិលមិញនេះមានវីដេអូមួយ បានបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក មានបុរសម្នាក់បានព្យាយាមដាស់គូស្នេហ៍មួយគូដែលមើលទៅស្រវឹងស្រាខ្លាំង ដេកនៅលើចិញ្ចើមផ្លូវឲ្យក្រោកឡើង។

ករណីនោះបានកើតឡើងនៅថ្ងៃអាទិត្យ ទី៣០ វេលាម៉ោង៩:០០នាទីព្រឹក។ វីដេអូនោះបានបង្ហោះដោយគេហទំព័រហ្វេសប៊ុកឈ្មោះថា ROADS.sg។ នៅក្នុងវីដេអូនោះដែរ មានបុរសម្នាក់ដែលជាមេបញ្ជាការនៅក្នុងតំបន់ផ្លូវ North Canal Road បានប្រទះឃើញគូស្នេហ៍មួយគូកំពុងដេកនៅលើចិញ្ចើមផ្លូវសាធារណៈ។ គាត់បានស្រែកដាស់ពួកគេថា «ក្រោកឡើង ក្រោកឡើង ម៉ោង៩:០០នាទីព្រឹកហើយ។ ដេកនៅលើចញ្ចើមផ្លូវអីចឹង មានគ្រោះថ្នាក់ណាស់។»

សង្កេតឃើញថា គូស្នេហ៍មួយគូនោះ ដេកសណ្ដូកជើងទៅលើផ្លូវ វាពិតជាមានគ្រោះថ្នាក់ណាស់។ 

តាមប្រភពបានឲ្យដឹងថា បន្ទាប់ពីដាស់ពួកគេទាំងពីរមិនក្រោក ១០នាទីកន្លងមក ឡានប៉ូលីសក៏មកដល់ដើម្បីទទួលគូស្នេហ៍មួយគូនេះ។ ត្រូវបានគេសន្និដ្ឋានថា មូលហេតុដែលបណ្ដាលឲ្យពួកគេដេកលើចិញ្ចើមផ្លូវបែបនេះ មកពីពួកគេទាំងពីរនាក់ស្រវឹងស្រាខ្លាំងកាលពីយប់៕

សូមទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]