ភ្នំពេញ៖ បទចម្រៀង«សោកនាដកម្ម»របស់ផលិតកម្មមរតកមេឌៀ ទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជន ព្រោះតែបទមួយនេះ បានរៀបរាប់ពីអំពីភាពសោកសង្រេងទុក្ខសោកជាពន់ពេក ក្រោយមានព្រឹត្តិការណ៍ បាក់រលំអគារនៅខេត្តព្រះសីហនុ។ តាមពិតអ្នកនិពន្ធទំនុកច្រៀងនេះ ត្រូវបានគេស្គាល់ថាជាលោក សយ រតនា ក៏ជាតារាចម្រៀងប្រចាំផលិតកម្មនេះផងដែរ។

លោក សយ រតនា ត្រូវបានអ្នកសិល្បៈ ពិសេសតារាចម្រៀងស្គាល់ច្រើនព្រោះតែលោកធ្លាប់និពន្ធបទចម្រៀងជាច្រើន សម្រាប់តារាល្បីៗមួយចំនួន នៅផលិតកម្មថោន ពិសេសបទ”មាន់ស្រែ”។ 

លោក ក៏ត្រូវបានទទួលស្គាល់ថា ជាអ្នកនិពន្ធវ័យក្មេងមានសមត្ថភាព និងបានធ្វើឲ្យគេចាប់អារម្មណ៍ក្នុងមួយរយៈពេលចុងក្រោយនេះ ក្រោយពីលោកបាននិពន្ធ​បទចម្រៀង «សោកនាដកម្ម» ដែលធ្វើឲ្យអ្នកស្តាប់ទប់ទឹកភ្នែកមិនបាន។ បទនេះជាបទចម្រៀង លំនាំបទមរតកដើមមានចំណងជើងថា “កត្តញ្ញូ” នេះ បានធ្វើឲ្យអ្នកស្តាប់សម្រក់ទឹកភ្នែក អមដោយខ្លឹមសារ និងរូបភាពដ៏គួរឲ្យខ្លោចផ្សា និងចម្រៀងដោយតារាចម្រៀង៩រូប ក្នុងផលិតកម្មមរតកគឺ លោក នាងប្រាក់សុគន្ធ កញ្ញា ដានីកា លោក សយ រតនា នាយព្រែក អ្នកស្រី ចាន់ធឿន លោក សុភ័ស កញ្ញា សុវណ្ណរ័ត្ន កញ្ញា គ្រីប លក្ខិណា និង លោក ណាវ៉ាត់។

គួរបញ្ជាក់ដែរថា សយ រតនា ធ្លាប់បាននិពន្ធបទចម្រៀង ឲ្យស្ទើគ្រប់បណ្តាផលិតកម្ម ហើយបទចម្រៀង ដែលលោកធ្លាប់បាននិពន្ធឲ្យ ផលិតកម្មថោនមានមិនក្រោម​៥០បទ នោះទេ ហើយបទដែលទទួលបានការគាំទ្រ ច្រើនមានដូចជាបទ «កុលាបពុលដី» ដែលច្រៀងដោយ លោកកែវ វាសនា បទ«បំពេរម្តាយ»របស់ កញ្ញា មាស សុខសោភា បទ«អ្នកណាឲ្យអូនទៅ» របស់លោក ខេម បទ «មាន់ស្រែ» និងបទ«លុយលុយ»  របស់កញ្ញា រ៉ាប៊ីជាដើម៕

តោះដើម្បីជ្រាបច្បាស់ទៅ ទស្សនារូបភាពទាំងអស់គ្នា៖

លោក សយ រតនា
លោក សយ រតនា
លោក សយ រតនា
លោក សយ រតនា
លោក សយ រតនា
លោក សយ រតនា
លោក សយ រតនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សយ រតនា