ថៃ៖ អតីតតារាសម្ដែងតួរង លោក Krit Krittapas បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងដំណឹងនៃការរៀបអាពាហ៍ពិពាហ៍របស់លោក ដោយក្នុងបានក៏ជាលើកដំបូងដែលរូបលោកបង្ហាញមុខភរិយារបស់លោកផងដែរ។

យ៉ាងណាមិញ សម្រាប់ពិធីមង្គលការរបស់តារាប្រុស លោក Krit Krittapas ក៏បានរៀបចំមិនតូចពេក ហើយក៏មិនធំពេកនោះដែរ ប៉ុន្តែអ្វីដែលគួរឲ្យស្ដាយ គឺគេសង្កេតឃើញថា មិនសូវជាមានមិត្តសិល្បករមកចូលរួមនោះឡើយ ព្រោះថាពិធីមង្គលការមួយនេះ បានធ្វើនៅឯស្រុកកំណើតខាងភរិយារបស់លោក នៅឯខេត្តឈៀងរ៉ៃឯណោះ ទើបធ្វើឲ្យតារាៗមួយចំនួនធំ មិនអាចទៅចូលរួមបាននោះឡើយ។

ជាមួយគ្នានេះដែរ បើយោងតាមរយៈការផ្ដល់បទសម្ភាសន៍ ដល់អ្នកកាសែតនាថ្ងៃម្សិលមិញនេះ តារាសម្ដែងប្រុស លោក Krit Krittapas ក៏គ្រោងនឹងរៀបចំមង្គលការខ្លួនជាថ្មីម្ដងទៀត នៅទីក្រុងបាងកក ក្នុងខែកញ្ញាខាងមុខនេះផងដែរ៕ 

សូមទស្សនាទិដ្ឋភាពមង្គលការ Krit Krittapas ខាងក្រោមនេះ៖

ទិដ្ឋភាពមង្គលការ Krit Krittapas
ទិដ្ឋភាពមង្គលការ Krit Krittapas
ទិដ្ឋភាពមង្គលការ Krit Krittapas
ទិដ្ឋភាពមង្គលការ Krit Krittapas
ទិដ្ឋភាពមង្គលការ Krit Krittapas
ទិដ្ឋភាពមង្គលការ Krit Krittapas
ទិដ្ឋភាពមង្គលការ Krit Krittapas

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]