ម៉ាឡេស៊ី៖ ដូចអ្នកទាំងអស់គ្នាបានដឹងហើយថា នៅក្នុងរោងកុនការថតរូបឬថតវីដេអូត្រូវបានហាមឃាត់នៅពេលដែលរឿងកំពុងបញ្ចាំង។ 

យោងតាមប្រភពបានឲ្យដឹងថា គណនីInstagramរបស់នារីម្នាក់មានអ្នកFollowចំនួនប្រមាណ២០០០នាក់ ដែលបានថតវីដេអូប៉ុន្មានវិនាទីនៃរឿង Toy Story4 បង្ហោះចូលទៅក្នុងInstagram Storyរបស់នាង ហើយនៅថ្ងៃបន្ទាប់ នាងមានភាពភ្ញាក់ផ្អើលដោយសារនាងមិនអាចបើកគណនីInstgramបាន។ នាងបានទទួលសារពីក្រុមហ៊ុនInstagramថា គណនីរបស់នាងត្រូវបានបិទបណ្ដោះអាសន្ធចំនួន៣ថ្ងៃ ដោយសារការបង្ហោះវីដេអូដែលមានការរក្សាសិទ្ធិពីខាងDisney នៅលើInstagram Story។

នារីដែលត្រូវបានផ្អាកគណនីInstagram

បន្ទាប់មកនាងក៏បានបង្ហោះសារមួយនៅលើគណនីហ្វេសបុករបស់នាងអំពីបញ្ហានេះ និងជាការដាស់តឿនទៅកាន់មិត្តភក្តិរបស់នាងថា «គណនីInstagramរបស់ខ្ញុំត្រូវបានបិទផ្អាកមិនឲ្យប្រើប្រាស់ដោយក្រុមហ៊ុនInstagram ដោយសារខ្ញុំបានថតវីដេអូនៃរឿង Toy Story4 បង្ហោះចូលទៅក្នុងInstagram Storyរបស់ខ្ញុំ។ សូមអ្នកទាំងអស់គ្នាកុំធ្វើអ្វីដែលខ្ញុំបានធ្វើឲ្យសោះ។»

សារដែលនាងទទួលបានពីក្រុមហ៊ុនInstagram

សូមបញ្ជាក់ដែរថា រឿងToy Story4 គឺទើបតែចេញវគ្គថ្មីនិងមានភាពល្បីល្បាញខ្លាំងមែនទែន៕

Toy Story 4​ វគ្គថ្មី
Toy Story 4 វគ្គថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]