ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ កម្មវិធីសម្ពោធផលិតផលថ្មីរបស់ OTA Original Product បានប្រព្រឹត្តធ្វើឡើងយ៉ាងអធិកអធម ក្រោមការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់តារាប្រុសស្រីល្បីៗជាច្រើនដួង នៅក្នុងព្រះរាជាណាចក្រកម្ពុជាដូចជា កញ្ញា ទេព បូព្រឹក្ស សុគន្ធ ថេរ៉ាយុ រ៉ូលីន ម៉ែសេះ និងតំណាងចែកចាយដទៃៗទៀតជាច្រើនរូប។

ប៉ុន្តែអ្វីដែលប្លែកនោះគឺមានមតិមួយចំនួនបានលើកថា នៅក្នុងកម្មវិធីសម្ពោធដ៏សប្បាយរីករាយមួយនេះ បែរជាមិនមានវត្តមានរបស់តារាហ្វេសប៊ុកភេទទី៣ ដ៏មានប្រជាប្រិយភាព Alex CoNan Real ហៅ អូន តា ដែលជាម្ចាស់ប្រ៊េនផលិតផលទៅវិញ។ នេះជាមូលហេតុមួយធ្វើឱ្យតារាល្បីៗស្រឡាំងកាំងគ្រប់គ្នា ដោយនឹកស្មានមិនដល់ថាទោះបីជាមិនបានមានវត្តមាននៅក្នុងស្រុកខ្មែរក្តី តែតារាហ្វេសប៊ុកស្រស់ស្អាតរូបនេះនៅតែអាចបានបើកសម្ពោធផលិតផលថ្មីរបស់ខ្លួនបានយ៉ាងអធិកអធម និងប្រកបទៅដោយភាពរលូន បញ្ជាក់ពីភាពជោគជ័យយ៉ាងខ្លាំងក្លានៅលើមុខជំនួញផ្នែកថែរក្សាសម្រស់ដូច្នេះ។

ឆ្លើយតបជាមួយនឹងការអវត្តមាននេះដែរ អូន តា ក៏បានប្រាប់មកកាន់ខ្មែរឡូតយើងដូច្នេះថា​ ដោយសារតែមានជាប់រវល់ធុរៈផ្ទាល់ខ្លួននៅឯក្រៅប្រទេស ទើបខកខានមិនបានមកចូលរួមដូច្នេះ តែទោះបីជាយ៉ាងដូច្នេះក្តីក៏ខ្លួនមានភាពសប្បាយរីករាយនៅក្នុងចិត្តយ៉ាងខ្លាំង ដែលបានឃើញតារាល្បីៗក្នុងស្រុក ក៏ដូចជាតំណាងចែកចាយផលិតផល OTA Original Product ទាំងអស់ បានអញ្ជើញមកចូលរួមជាកិត្តិយស និងផ្តល់ភាពសប្បាយរីករាយជាមួយគ្នាបែបនេះ។ ហើយឆ្លៀតនៅក្នុងឱកាសដ៏វិសេសវិសាលនេះដែរ តារាហ្វេសប៊ុក អូន តា បានសរសេររៀបរាប់នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួនដូច្នេះថា៖

«កម្មវិធីសម្ពោធផលិតផលថ្មីរបស់ OTA Original Product ហើយក៏ជាការជួបជុំសម្រាប់តំណាងចែកចាយផលិតផលរបស់នាងខ្ញុំ ទោះបីមិនមានវត្តមាននាងខ្ញុំនៅក្បែរពួកគាត់ក៏នាងខ្ញុំមិនឱ្យពួកគាត់ខ្វះភាពកក់ក្ដៅដែរ។ ចាប់ផ្ដើមពី ៣១៨ ដុល្លារឡើងទៅនឹងក្លាយជាគ្រួសាររបស់ OTA ស្រួលលក់អីវ៉ាន់មានការគាំទ្រស្រាប់ចំនេញកប់សារីពិតៗ លើកក្រោយកម្មវិធីសម្រាប់ផលិត OTA នឹងមានអ្វីដែលប្លែកលើសពីនេះទៅទៀត ហើយក៏សូមអរគុណដល់អតិថិជន ដែលតែងតែគាំទ្រ និងផ្ដល់ទំនុកចិត្តលើផលិតផលរបស់នាងខ្ញុំកន្លងមក ជាពិសេសមានការទទួលស្គាល់ពីក្រសួងសុខាភិបាលនៅប្រទេសថៃ GMP Quality ដោយមិនមានផលប៉ះពាល់ដល់ស្បែកអ្នកប្រើប្រាស់»។
កម្មវិធីសម្ពោធផលិត OTA Original Product

គួរឱ្យដឹងផងដែរថាបច្ចុប្បនេះ តារាហ្វេសប៊ុក Alex CoNan Real ហៅ អូន តា កំពុងតែទទួលបាននូវការគាំទ្រ និងទទួលស្គាល់ពីសំណាក់ហ្វេនៗរបស់ខ្លួនជាច្រើននាក់ ជាមួយនឹងការតុបតែងបែបស៊ិចស៊ី មានភាពទាក់ទាញខ្លាំងមិនចាញ់តារាល្បីៗនានានោះទេ។ 

លើសពីនេះទៅទៀត អូនត តា ក៏មានទេពកោសល្យខ្ពស់នៅក្នុងការផាត់មុខយ៉ាងស្រស់ស្អាត និងជាពិសេសគឺពូកែរកស៊ីលក់ទំនិញនៅលើប្រព័ន្ធ Online តែម្តង រហូតឈានមកដល់ការបង្កើតប្រ៊េនផលិតផល OTA Original Product ដោយខ្លួនឯងថែមទៀត ដែលជាប្រ៊េនកំពុងមានសន្ទុះនៃការគាំទ្រខ្លាំងពីអតិថិជនគ្រប់ស្ទើរពីទិសទីផងដែរ។

ពិតជាមិនធម្មតាមែន នៅវ័យក្មេងសោះតែ អូន តា ជោគជ័យខ្លាំងនៅក្នុងជីវិត ដោយកើតចេញពីការខិតខំប្រឹងប្រែង និងការតស៊ូរបស់ខ្លួនពិតៗក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ៕

តោះមកទស្សនារូបភាព និងវីដេអូដូចខាងក្រោមនេះទាំងអស់គ្នា៖  

កម្មវិធីសម្ពោធផលិត OTA Original Product
កម្មវិធីសម្ពោធផលិត OTA Original Product
កម្មវិធីសម្ពោធផលិត OTA Original Product
កម្មវិធីសម្ពោធផលិត OTA Original Product
កម្មវិធីសម្ពោធផលិត OTA Original Product
កម្មវិធីសម្ពោធផលិត OTA Original Product
កម្មវិធីសម្ពោធផលិត OTA Original Product
កម្មវិធីសម្ពោធផលិត OTA Original Product
តារាហ្វេសប៊ុក អូន តា
តារាហ្វេសប៊ុក អូន តា
តារាហ្វេសប៊ុក អូន តា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]