ថៃ៖ នៅទីបំផុតចំណងអាពាហ៍ពិពាហ៍របស់តារាស្រី អ្នកនាង Dj Tonhorm និងស្វាមីវ័យក្មេង បានឈានដល់ដំណាក់លែងលះគ្នា ដោយបានបន្សល់ឈាមរួមគ្នា គឺកូនប្រុសតូចម្នាក់ផងដែរ។

ជាមួយនឹងការដែលប្រកាសជាសាធារណៈ ពីដំណឹងនៃការលែងលះរវាង តារាស្រី អ្នកនាង Dj Tonhorm និងស្វាមីវ័យក្មេងរូបនោះ បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង ព្រោះថាកន្លងមកគ្រួសារតូចមួយនេះ មិនដែលធ្លាប់លេចលឺរឿងអាស្រូវទំនាស់នៅក្នុងគ្រួសារនោះឡើយ ដោយឃើញតែភាពផ្អែមល្ហែមដែលពួកគេតែងតែមានចំពោះគ្នា។

ទន្ទឹមនឹងដំណឹងនៃការលែងលះរបស់តារាស្រីរូបនេះ និងអតីតស្វាមី ក៏ត្រូវបានគេប៉ាន់ស្មានថា អាចដោយសារមកពីមានជនទី៣ ដែលចូលមកបំផ្លាញគ្រួសារតូចមូយនេះផងដែរ តែយ៉ាងណាមិញ ត្រង់ចំណុចមួយនេះ ក៏ត្រូវបានតារាស្រីរូបនេះ សុំមិនធ្វើការបកស្រាយនោះឡើយ។

គួរបញ្ជាក់ផងដែរថា មួយរយៈចុងក្រោយនេះ មានតារាជាច្រើន បានប្រកាសបែកគ្នា និងលែងលះគ្នាជាបន្តបន្ទាប់ ដោយអះអាង និងលើកហេតុផលផ្សេងៗគ្នា។ ហើយពេលនេះ Dj Tonhorm ក៏បានលែងលះប្តីខ្លួនដែរ ទាំងដែលពួកគេ ស្រលាញ់ ស្ទើរលេបទៅហើយ៕

Dj Tonhorm ​និងកូនប្រុស
Dj Tonhorm ​និងអតីតស្វាមី
Dj Tonhorm ​និងអតីតស្វាមី
Dj Tonhorm ​និងអតីតស្វាមី
Dj Tonhorm ​និងអតីតស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]